ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ឡាន​នៅលើ​ស្ពាន របួសធ្ងន់ និង​ស្រាល​៣​នាក់​ ​

ឡាន​បុក​ឡាន​នៅលើ​ស្ពាន របួសធ្ងន់ និង​ស្រាល​៣​នាក់​ ​

កំពង់ឆ្នាំង​: ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៣ ក្នុងភូមិ​ពោធិ​រិ​ទិ្ធ​ក្រៃ ឃុំ​ស្វាយ ស្រុក​សាមគ្គី​មានជ័យ​។
រថយន្ត​កុងតឺន័រ​មួយគ្រឿង ពាក់​ស្លាក​លេខ​បណ្តោះអាសន្ន ៣៥១៧ បាន​បើក​ទៅបុក​ជាមួយ​រថយន្ត​កូរ៉េ ដឹក​កញ្ចក់​មួយគ្រឿង​ទៀត ពាក់​ស្លាក​លេខ​ព្រះ​ស៊ី​ហ​នុ 2A 0822 ពេញ​មួយ​ទំហឹង នៅលើ​ស្ពាន​មួយកន្លែង តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ដែល​រថយន្ត​ទាំងពីរ​នេះ បើកបរ​ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា បណ្តាលអោយ​បុរស​ម្នាក់ ដែល​ជិះ
​នៅលើ​រថយន្ត​កូរ៉េ រងរបួស​ធ្ងន់ និង​បុរស​ពីរ​នាក់​ទៀត​រងរបួស​ស្រាល​។​
នៅ​កន្លែងកើតហេតុ ប៉ូលិស​ចរាចរណ៍ បានអោយដឹងថា កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល មាន​រថយន្ត​កុងតឺន័រ​មួយគ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 3B 6855  បាន​ក្រឡាប់​បោក​ខ្លួន​នៅលើ​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​អន្លង់ត្នោត ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ខេត្ត កំពង់ឆ្នាំង​។ ឧប្បត្តិ​ហេតុនេះ បណ្តាលមកពី​រថយន្ត​បង្ក​នោះ បែក​ទុយោ​ហ្វ្រាំង ជាប់គាំង ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya