ភ្នំពេញ: កាលពីថ្ងៃទី២១ខែកញ្ញាឆ្នាំ២០១៣ ប្រជាពលរដ្ឋដែលបានផ្តិតមេដៃប្រមាណជា ២០ ម៉ឺនស្នាមមេដៃដាក់ថ្វាយព្រះមហាក្សត្រ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ច អនុញ្ញាតឲ្យតំណាងប្រជាពលរដ្ឋចំនួន ៤ នាក់យកញត្តិដាក់ថ្វាយព្រះមហាក្សត្រ ការស្នើសុំព្រះអង្គកុំយាងធ្វើជាព្រះរាជាធិបតីក្នុងពិធីបើកប្រជុំ សភា នីតិកាលទី៥ នៅថ្ងៃទី២៣ខែកញ្ញា ឆ្នាំ២០១៣ ខាងមុខនេះ។
នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៣ តំណាងប្រជាពលរដ្ឋ បានប្រមូលផ្តុំគ្នា នៅខាងត្បូងព្រះបរមរាជវាំង ទល់មុខរដ្ឋសភាចាស់ ដើម្បីថ្វាយញត្តិ ទៅព្រះមហាក្សត្រ នរោត្តម សីហមុនី សុំកុំឲ្យព្រះអង្គ យាងចូលរួមជាព្រះរាជអធិបតី ក្នុងសម័យប្រជុំសភាដំបូង នីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ ខាងមុខនេះ៕
» Breaking News, ព័ត៌មានជាតិ » អាជ្ញាធរ អនុញ្ញាតឲ្យតំណាងប្រជាពលរដ្ឋ យកញត្តិ ដាក់ថ្វាយព្រះមហាក្សត្រ