រតនគីរី ៖ កាលថ្ងៃទី២០ខែកញ្ញា ឆ្នាំ២០១៣ នៅចំណុចស្ពានអូរប៉ាសុទ្ធ ស្ថិត ក្នុងភូមិផារ៉ងស្វាយ ឃុំ-ស្រុកអូរជុំ ខេត្ដ រតនគីរីតាមបណ្ដោយផ្លូវជាតិលេខ៧៨A ។ កម្លាំងនគរបាលនៃ អធិការស្រុកអូរជុំបានចាប់រថយន្ដកាមរី មួយគ្រឿងដែលបានផ្ទុកឈើប្រណីត រួច បញ្ជូនឱ្យផ្នែករដ្ឋបាលព្រៃឈើ។
លោក ហាក់ ឡៅ អធិការស្រុកអូរជុំ បានឱ្យដឹងថា រថយន្ដដឹកឈើប្រណីតខុស ច្បាប់ជារថយន្ដម៉ាកកាមរីគូទហើម គ្មានស្លាកលេខ ហើយបានឆែករកឃើញ ប្រភេទឈើធ្នង់ចំនួន៥សន្លឹក មុខកាត់ ៥គុណ៧០ ប្រវែង២ម៉ែត្រក្នុងសន្លឹក ។
លោកអធិការបានឱ្យ ដឹងទៀតថា ក្រោយពីចាប់រថយន្ដហើយនោះ លោក បានកសាងសំណុំរឿងបញ្ជូនទៅឱ្យផ្នែក រដ្ឋបាលព្រៃឈើដើម្បីចាត់ការបន្ដ ។ ក្នុង នោះជនសង្ស័យជាអ្នកបើករថយន្ដមិន ទាន់ស្គាល់អត្ដសញ្ញាណនៅឡើយទេ ព្រោះជនសង្ស័យរូបនេះសួរទៅដូចជា ពុំដឹងទិសតំបន់អ្វីសោះ និងដូចជាមនុស្ស ប្រើគ្រឿងញៀនជាជនជាតិវៀតណាម ៕
» ព័ត៌មានជាតិ » ប៉ូលិសស្រុកអូរជុំឃាត់ឡានដឹកឈើបញ្ជូនឱ្យផ្នែករដ្ឋបាលព្រៃឈើ