ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ពីបទ​រកស៊ី​គ្រឿងញៀន​ ​

ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ពីបទ​រកស៊ី​គ្រឿងញៀន​ ​

បាត់ដំបង​៖ កាលពី​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៣ កម្លាំង​នគរបាល ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ និង​រឹបអូស​បាន​ម៉ា​ទឹកកក ១១​ថង់​តូច ស្មើនឹង ២,១២​ក្រាម ក្នុង​បទល្មើស​ជាក់ស្តែង នៅ​ចំណុច​ផ្ទះជួល ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ។​
​លោក​វរសេនីយ៍ត្រី ខៀវ ឈឿត នាយ​ស្តីទី​ការិយាល័យ ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​ឲ្យ​ដឹងថា​កាលពី​វេលា ម៉ោង ១៦​រសៀល​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៣ នៅ​ចំណុច​ផ្ទះជួល ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង កម្លាំង​យើង​បាន​ចុះ បង្ក្រាប​ករណី​ចែកចាយ​ថ្នាំញៀន ក្នុង​បទល្មើស​ជាក់ស្តែង ដោយបាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ និង
​ឆែកឆេរ រកឃើញ​ថ្នាំញៀន ប្រភេទ​ម៉ា​ទឹកកក​ចំនួន ១១​ថង់​តូច ស្មើនឹង​២,១២​ក្រាម និង សម្ភារៈ​មួយចំនួនទៀត នាំយកមក​ការិយាល័យ​ជំនាញ​ដើម្បី​សួរនាំ ។ ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​មានឈ្មោះ រឿន ចាន់នី ហៅ សុខ ភេទ​ស្រី អាយុ ៣៤​ឆ្នាំ (​មុខរបរ​លក់​ចាប់ហួយ​ក្នុងផ្ទះ​) ស្នាក់នៅ​ផ្ទះជួល ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya