ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ស្ដ្រី​ទុយ​នេ​ស៊ី​រាប់រយ​នាក់ ទៅ​ស៊ី​រី ឲ្យ​ពួក​ខ្មាន់កាំភ្លើង​រួមភេទ​ដើម្បី​លើកទឹកចិត្ត​

ស្ដ្រី​ទុយ​នេ​ស៊ី​រាប់រយ​នាក់ ទៅ​ស៊ី​រី ឲ្យ​ពួក​ខ្មាន់កាំភ្លើង​រួមភេទ​ដើម្បី​លើកទឹកចិត្ត​

ស្ដ្រី​ទុយ​នេ​ស៊ី​ជាច្រើនរូប​បា​នស​ម្រេ​ចិត្ត​ទៅកាន់ ប្រទេស​ស៊ី​រី​ដើម្បី​ប្រគល់​ខ្លួនប្រាណ​ដល់​ក្រុម​ខ្មាន់កាំភ្លើង​អ៊ិ​ស្លាម​កំពុងតែ​តស៊ូ​ធ្វើសង្គ្រាម​ប្រឆាំង​រដ្ឋាភិបាល​លោក​អាល់ អាសាដ ដើម្បី​ជាការ​លើកទឹកចិត្ត​។ ទាំងនេះ​ដោយ​ទទួលយក​នូវ​ការ អំពាវនាវ “​ធ្វើសង្គ្រាម​ដ៏​ស័ក្ដិសិទ្ធិ​តាមរយៈ​ផ្លូវភេទ​”
​ប្រព​ភ​ពី​រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​ទុយ​នេ ស៊ី​បាន ប្រកាស​នៅមុខ​សភា​ថា ក្រុម​ស្ដ្រី​ទុយ នេ​ស៊ី​បាន​ទៅ​ប្រទេស​ស៊ី​រី ហើយ​ប្រគល់ ខ្លួនប្រាណ​ឱ្យ​ក្រុម​ខ្មាន់កាំភ្លើង ដែល​ប្រឆាំង​រដ្ឋាភិបាល ដោយ​ស្ដ្រី​ម្នាក់ៗ​អាច​រួមរ័ក​ជាមួយ​ខ្មាន់កាំភ្លើង​ពី​២០-១០០​នាក់ ។
​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ស្ដ្រី​ទុយ​នេ​ស៊ី​ជាច្រើន ក្រោយពេល​ត្រឡប់​ពី​ប្រទេស​ស៊ី​រី​វិញ សុទ្ធសឹង​តែមាន​ផ្ទៃពោះ​ស្ទើរតែ​គ្រប់គ្នា​។ សកម្មភាព​ខាងលើ​ត្រូវបាន​ក្រុម​អ្នក​កាន់សាសនា​អ៊ិ​ស្លាម និកាយ​សានី រិះគន់​យ៉ាងខ្លាំង​ថា ជា​រឿង​ស្របច្បាប់ ។
​រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​ទុយ​នេ ស៊ី បញ្ជាក់ទៀតថា ចាប់តាំងពី​លោក​ឡើង កាន់តំណែង​កាលពី​ខែមេសា​មកដល់ ពេលនេះ មាន​យុវជន​ប្រមាណ​៦​ពាន់ នាក់ ចង់ទៅ​ចូលរួម​ធ្វើសង្គ្រាម​នៅ ប្រទេស​ស៊ី​រី ប៉ុន្ដែ​ត្រូវបាន​រារាំង​តាម រយៈ​ការត្រួតពិនិត្យ​យ៉ាង​តឹងតែង​តាម បណ្ដោយ​ព្រំដែន ។

​កាលពីដើម ឆ្នាំ​២០១៣​នេះ ក្រុម​ស្ដ្រី ទុយ​នេ​ស៊ី​ជាច្រើនរូប​បាន​ចូលទៅ​កាន់ តំបន់​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី ដែល​គ្រប់គ្រង​ដោយ​ក្រុម​ទាហាន​បះបោរ ដើម្បី​បំពេញតម្រូវការ​ផ្លូវភេទ​របស់​ខ្មាន់កាំភ្លើង​ទាំងនោះ ។
​គួរ​បញ្ជាក់ថា សកម្មភាព​ខាងលើ​កើតឡើង​ដោយសារ​តែមាន ពាក្យលួងលោម​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត អំពាវនាវ​ឱ្យ​ស្ដ្រី​អ៊ិ​ស្លាម​អនុវត្ដ​“​សង្គ្រាម  ស័ក្ដិសិទ្ធិ​តាមរយៈ​ផ្លូវភេទ​” ។ ការ​អំពាវ នាវ​នោះ​កើតចេញ​មកពី​មេ​កុល​សម្ពន្ធ  Mohamed Al-Arifi ។ ប៉ុន្ដែ​អ្នកនាំពាក្យ មេ​កុល​សម្ពន្ធ​បាន​ច្រាន​ចោលការ​ចោទ ប្រកាន់​ខាងលើ​ហើយ​បញ្ជាក់ថា អ្នកណា​ដែល​ជឿ​រឿង​នោះ សុទ្ធសឹង​ជា​អ្នក​បាត់បង់​សតិ ។
​រដ្ឋមន្ដ្រី​ទទួលបន្ទុក​បញ្ហា​សាសនា​នៅ​ទុយ​នេ​ស៊ី បាន​ផ្តាំផ្ញើរ​ស្ដ្រី​ក្នុងប្រទេស​នេះ មិនត្រូវ​ចាញ់បោក​ពាក្យលួងលោម​របស់​ពួក​ទាំង​នោះទេ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya