នៅថ្ងៃសៅរ៍ ទី២១ ខែកញ្ញា នេះ មានក្រុមយុវជនសន្តិភាព ដែលជិះទូកហែក្បួនប្រារព្ធទិវាសន្តិភាពពិភពលោក។ ក្នុងនោះគេសង្កេតឃើញមាន ព្រះសង្ឃ ក្រុមយុវជនសន្តិភាព និងប្រជាពលរដ្ឋមួយចំនួន បានប្រមូលផ្ដុំគ្នាប្រារព្ធទិវាសន្តិភាព នាសួនច្បារមាត់ទន្លេជិតរមណីយដ្ឋានវត្តភ្នំ។
បើយើងក្រឡេកមើលខាង សមត្ថកិច្ចវិញ ក៏មានការប្រមូលផ្តុំដើម្បីរក្សាសន្តិសុខជូនក្រុមយុវជនសន្តិភាព ដែលជិះទូកហែក្បួនប្រារព្ធទិវាសន្តិភាពពិភពលោក ក្នុងបំណងហែក្បួនតាមផ្លូវទឹកទៅមុខព្រះបរមរាជវាំង នៅថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០១៣។
គួរបញ្ជាក់ថា ក្រុមយុវជនសន្តិភាព ដែលជិះទូកហែក្បួនប្រារព្ធទិវាសន្តិភាពពិភពលោក ក្នុងបំណងហែក្បួនតាមផ្លូវទឹកទៅកាន់មុខព្រះបរមរាជវាំង៕
» ព័ត៌មានជាតិ » ក្រុមយុវជនសន្តិភាពហែរក្បួនតាមផ្លូវទឹកទៅកាន់មុខព្រះបរមរាជវាំង