ព្រះសីហនុ ៖ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៣នេះ នៅលើកំណាត់ផ្លូវជាតិលេខ ៤ ត្រង់ចំ ណុចស្ពានសំរោង ត្រូវបានជំនន់ទឹកភ្លៀង និងទឹកធ្លាក់មកពីកំពូលភ្នំបានហូរកាត់ផ្លូវ ដែលមានកំពស់ប្រមាណជាង៣តឹក បើតាមសេចក្តីរាយការណ៍ពីភ្នាក់ងារអរិយធម៌ ប្រចាំទីនោះ បានប្រាប់អោយដឹងថា បើភ្លៀងនៅតែបន្តធ្លាក់ទៀតនោះ កំពស់ទឹកជំនន់នឹងឡើងកាន់តែខ្ពស់ ការធ្វើដំណើរឆ្លងកាត់ទីនោះនឹងអាចទៅលែងរួច។
គួរបញ្ជាក់ផងដែរថា នៅកន្លែងលិចជន់នោះត្រង់ ចំណុចស្ពានសំរោង ក្នុងភូមិអូរបាក់រទេះ សង្កាត់អូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ នេះទុកជាការជូនដំណឹងដល់បងប្អូនអ្នកដែលរស់នៅទីនោះនិង អ្នកធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ ៤ អោយមានការប្រុងប្រយ័ត្ន៕
» Breaking News, ព័ត៌មានជាតិ » ផ្លូវជាតិលេខ៤នៅត្រង់ចំណុចស្ពានសំរោង កំពុងរងការលិចលុងដោយទឹកជំនន់