ឧត្តរមានជ័យ ៖កាលពីវេលាម៉ោង៧យប់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៣ នៅក្នុងភូមិ-ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។ យុវជន២នាក់ខណៈកំពុងជិះម៉ូតូ១គ្រឿងឌុបគ្នា ត្រូវរថយន្តមួយ គ្រឿងទៀតបើកបញ្ច្រាសទិសគ្នា បុកចំពីមុខពេញទំហឹង បណ្តាលឲ្យដួលបោកទៅនឹងថ្នល់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ម៉ូតូខូចខាតទាំងស្រុង
និងរថយន្តធ្លាក់ចូលក្នុងប្រឡាយ ។
ប្រភព ពីនគរបាលចរាចរណ៍ស្រុកអន្លង់វែង បានឲ្យដឹងថា យុវជនជនរងគ្រោះដែលបាត់បង់ ជីវិតទាំងពីរនាក់មានឈ្មោះ អ៊ួន សុភ័ណ្ឌ អាយុ២១ឆ្នាំ និង ស៊ឺ ប៊ុនឡូ អាយុ២៣ឆ្នាំ ទាំងពីរនាក់មានទីលំនៅភូមិអូរចិញ្ចៀន ឃុំ-ស្រុកអន្លង់វែង ធ្វើដំណើរតាមម៉ូតូ១គ្រឿងម៉ាកស្គូពី ពណ៌ស គ្មានស្លាកលេខ ចំណែក រថយន្តម៉ាកកាមរីឆ្លាម ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខកំពង់ស្ពឺ 2A-0467 ៕