ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» Menu » ក្មេងស្រី​ម្នាក់ កាត់​ក្បាល ឪពុក​ធ្លាក់​ពីលើ​ស្មា ព្រោះតែ​ចាប់រំលោភ​នាង​

ក្មេងស្រី​ម្នាក់ កាត់​ក្បាល ឪពុក​ធ្លាក់​ពីលើ​ស្មា ព្រោះតែ​ចាប់រំលោភ​នាង​

​ក្មេងស្រី​វ័យ​១៨​ឆ្នាំ ម្នាក់បាន​កាត់​ក្បាល​ឪពុក​បង្កើត នឹង​កាំបិត បន្ទាប់ពី​បុរស​ជា ឪពុក​នោះ បាន​ចាប់រំលោភ​នាង​នៅក្នុង​ផ្ទះ បានសំរេច​បន្តបន្ទាប់​ពេល​ម្តាយ​មិន​នៅ​។​
​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ប៉ុន្មាន​ថ្ងៃមុន នៅក្នុង​ផ្ទះ​របស់​ពួកគេ ដែល​ស្ថិតនៅ​តំបន់ highlands ប្រទេស Papua New Guinea​។​
​យោងតាម​គេហទំព័រ Dailymail លោក Pastor Lucas Kumi  ជា​អ្នកដឹកនាំ​ក្នុងភូមិ បាន​និយាយថា  ប្រជាជន​នៅក្នុង​តំបន់​របស់គាត់ បាន ទៅ​មើល សាកសព​អស់​ក្បាល របស់​បុរស​ជា​ឪពុក ដែលមាន​អាយុ​ជាង ៤០​ឆ្នាំ បន្ទាប់ពី​ក្មេងស្រី អាយុ ១៨​ឆ្នាំ​បាន​រាយការណ៍​ពី​ហេតុការណ៍​ទៅ​ពួកគាត់ ហើយ ថែមទាំង​ពន្យល់​ពី​មូលហេតុ​ដែល​នាង​កាត់​ក្បាល ឪពុក​បង្កើត​ទៀតផង​។ លោក​Kumi​បាន​និយាយថា ឪពុក​បង្កើតបាន​ចាប់រំលោភ​ក្មេងស្រី នៅពេលដែល ពួកគេ​នៅតែ​ពីរ​នាក់ នៅ​ក្នុងផ្ទះ​បន្ទាប់ពី​ម្តាយ និង ប្អូន​ពីរ​នាក់​ទៀត ទៅលេង​ផ្ទះ​សាច់ញាតិ​។ ឪពុក​នោះបាន​ចូលទៅក្នុង​បន្ទប់​គេង​របស់​ក្មេងស្រី ហើយ ចាប់រំលោភ​ទាំងយប់​។ នៅ​ព្រឹក​ថ្ងៃ​បន្ទាប់​ឪពុក​នោះ ព្យាយាម​ចាប់រំលោភ​នាង​ម្តងទៀត ធ្វើ​ឲ្យ​នាង​ឈឺចាប់​យ៉ាងខ្លាំង និង​ទ្រាំ​នូវ​ការឈឺចាប់​បែបនេះ​មិនបាន​ទៅទៀត​នោះ ទើប​បណ្តាលអោយ​នាង​ដាច់ចិត្ត ទាញ​កាំបិត កាត់​ក​ឪពុក បណ្តាល​ឲ្យ​ដាច់​ធ្លាក់​ពីលើ​ស្មា​តែម្តង​។​
​រហូតមកដល់ បច្ចុប្បន្ននេះ ប្រជាជន​នៅក្នុង​ភូមិ នាំគ្នា​ការពារ​ក្មេងស្រី​រូបនេះ បដិសេធ​មិនអោយ ប៉ូលិស​ចាប់ខ្លួន ដើម្បី​ស៊ើបអង្កេត​ឡើយ​ដោយ​សំអាងថា ពួកគេ​យល់ស្រប​ថា ឪពុក​របស់​ក្មេងស្រី សម​នឹង ស្លាប់​បែបនេះ​៕ ដោយ​៖ លី​ហ៊ាង​


Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya