ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ទើប​ចេញពី​គុក​លួច​ម៉ូតូ​គេ​ជួប​​គ្រោះ​ថ្នាក់​​ចរាចរណ៍​​សា្ល​ប់​​ទាំង​ពីរ​នាក់

ទើប​ចេញពី​គុក​លួច​ម៉ូតូ​គេ​ជួប​​គ្រោះ​ថ្នាក់​​ចរាចរណ៍​​សា្ល​ប់​​ទាំង​ពីរ​នាក់

​បាត់ដំបង ៖ បុរស​ពីរ​នាក់ គ្រោះថ្នាក់​ចរាចរ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ខណៈដែល​ពួកគេ​បាន​ជិះ ម៉ូតូ​យ៉ាង​លឿន​ទៅបុក​ចំពាក់​កណ្តាល​រថយន្ត កាលពី​វេលា​ម៉ោង ១ និង​១៤​នាទី រសៀល​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៣ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច ភូមិ​អូរ​ទ្រៀត ឃុំ​គារ ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង ក្រោយពេល​កើតហេតុ​ទើប​ដឹងថា ជនរងគ្រោះ​ទាំងពីរ​នាក់​ជា​ចោរ​។​
​ប្រភពព័ត៌មាន​ពី​លោក ឌឿ​ន សម្បត្តិ អធិការរង​នគរបាល​ស្រុក​មោង​ឬ​ស្សី​បានបញ្ជាក់ មាន​រថយន្ត​ដឹក​ខ្សាច់​១​គ្រឿង​ប្រភេទ​បែន ពាក់​ស្លាក​លេខ​២​កណ្តាល 2A4242 ជា របស់​ដេប៉ូ​លក់​គ្រឿងសំណង់​នៅ​ស្រុក​មោង​ឬ​ស្សី យីហោ លី ជំនាញ​បាន​បត់​ឆ្វេង​កាត់ ពីមុខ​ទទឹងផ្លូវ ធ្វើ​ឲ្យ​ម៉ូតូ​ទាំងពីរ​បុក​ទៅលើ​ទ្រុង​រថយន្ត​ពេញ​តែម្តង នឹង​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើត ហេតុ​ទាំង​២​នាក់​។
​នៅក្នុង​ខណៈនោះ​ដែរ​អ្នកបើករថយន្ត​ក៏បាន​រត់​គេចខ្លួនបាត់​ស្រមោល ឯ​ជន​រង គ្រោះ​ក្រោយពេល​សាច់​ញា​ត្តិ​មកដល់​ទើប​ដឹង​ឈ្មោះ​១. ឡាយ បារាំង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ២. ឈ្មោះ ហុង ឈឿន ហៅ​ក្តិ​ប ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ទើប​ចេញពី​ពន្ធនាគារ ទាំង​២​នាក់​រស់នៅ​ភូមិ ដូន​ទ្រី ឃុំ​ជ្រៃ ស្រុក​មោង​ឬ​ស្សី ក្នុងពេល​សមត្ថកិច្ច​កំពុងធ្វើការ​វាស់វែង​ក៏​ស្រាប់​តែមាន​បុរស​ម្នាក់ ឈ្មោះ​ហុង សុវណ្ណ អាយុ​៤៦​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន​ធ្វើ​ផ្លូវ​ក្រាល​កៅស៊ូ សុខ សុខា បានមក​អះអាងថា ជនរងគ្រោះ​ទាំង​២​នាក់​នោះ​គឺជា​ចោរ​ដែល​បាន​លួច​ម៉ូតូ​របស់លោក​ដែល​បាន ទុកចោល​នៅមុខ​បន្ទប់​ជួល​ត្រង់ចំណុច​ផ្សារ​មោង​ឬ​ស្សី​ថ្មី ។​
​បច្ចុប្បន្ន​ទាំង​រថយន្ត​នឹង​ម៉ូតូ​ត្រូវបាន​កំលាំង​សមត្ថកិច្ច​យកមក រក្សាទុក​នៅ​អធិការដ្ឋាន ដោយឡែក​ចោរ​ទាំង​២​នាក់​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម ប្រពៃណី​ហើយ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya