ភ្នំពេញ ៖ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៣ បានចេញដីកាឃុំ ខ្លួនបុរស២នាក់ដែលធ្វើសកម្មភាពលួចបូមប្រេងពីរថយន្ដរបស់ ក្រុមហ៊ុន កាពីតូលយកទៅលក់ឱ្យដាក់ ពន្ធនាគារជា បណ្ដោះអាសន្នបន្ទាប់ពីតំណាងអយ្យការលោកលី សុផាណាបានចោទប្រកាន់ ពីបទអំពើលួច ។
ជនត្រូវ ចោទខាងលើមាន ១-ឈ្មោះ ឯម ឧត្ដម អាយុ២១ឆ្នាំ មុខរបរជាព្រូ ឡានមានស្រុកកំណើតនៅភូមិវាលស្បូវ ឃុំវាលស្បូវ ស្រុកកៀនស្វាយ ខេត្ដ កណ្ដាល បច្ចុប្បន្នស្នាក់នៅក្នុងចំណត រថយន្ដក្រុមហ៊ុនកាពីតូលដែលមានទីតាំង នៅផ្លូវលេខ៥៩៨ ភូមិទួលគោក សង្កាត់ ទួលសង្កែ ខណ្ឌឫស្សីកែវ, ២- ឈ្មោះសឿង ភារុណ អាយុ២១ឆ្នាំ
មុខរបរព្រូឡានមាន ស្រុកកំណើតនៅភូមិតាសែន ឃុំសូរទិព្វ ស្រុកជើងព្រៃ ខេត្ដកំពង់ចាម និងស្នាក់ នៅក្នុងចំណតរថយន្ដក្រុមហ៊ុនកាពីតូល ខាងលើ ៕