ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||     លោក ឈួន សោភា ទៅកាន់តំណែងជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ , ធ្វើបាបនាយទាហាន ចាប់ឡានស្លាក(ខម) ដែលមានឯកសារពីក្រសួងការពារជាតិទៀត បង្កការភ្ញាក់ផ្អើល  នៅបន្ទាយមានជ័យ​  ||     ល្បី ! ឈ្មួញឈ្មោះ ចែស្រី សម្រុកដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ​  ||     ភ្ញាក់ផ្អើល!  ឃុបឃិតគ្នា លួចកាយដីភ្នំលក់ ត្រូវក្រសួងរ៉ែនិងថាមពលចាប់ពិន័យ  ​  ||     មេៗគយនៅក្នុងខេត្តឧត្តរមានជ័យ ប្រព្រឹត្តអំពើពុករលួយយ៉ាងសុខស្រួល?​  ||   

» ព័ត៌មានជាតិ » តុលាការ​ជំនុំជម្រះ ក្មួយ​វាយ​សម្លាប់​ម្តាយមីង​ឯង​ដាក់​ក្នុង​ពាងទឹក ​

តុលាការ​ជំនុំជម្រះ ក្មួយ​វាយ​សម្លាប់​ម្តាយមីង​ឯង​ដាក់​ក្នុង​ពាងទឹក ​

បន្ទាយមានជ័យ ៖ ក្នុង​សវន​ការ​នេះ​ក្រុមប្រឹក្សា​បីនាក់ មាន​លោក អិត សម្ផស្ស ជា​ប្រធាន​និង​លោក សាយ សម្ផស្ស​សេរី លោក​ធា​ម ច​ន្ទ័​ពិសិដ្ឋ ជា​ក្រុមប្រឹក្សា​ព្រមទាំង​មានការ​ចូលរួម​ពី​តំណាង​អយ្យការ លោកស្រី កែវ សុគន្ធា​រី បានធ្វើការ​ចោទសួរ​ទៅលើ​ជនជាប់ចោទ​ឈ្មោះ យ៉ាវ ថា​វី ភេទ​ស្រី អាយុ​ជាង​៤០​ឆ្នាំ​និង​ឈ្មោះ សិត សុខុម​ត្រូវជា​ប្តី
មាន​ទីលំនៅ​ភូមិ​ឃុំ​គុ​ត្ត​សត​ស្រុក​អូរជ្រៅ​ខេត្តបន្ទាយមានជ័យ​ពីបទ ឃាតកម្ម ទៅលើ​ជនរងគ្រោះ​ឈ្មោះ​ទ្បោ​មុយ​សាយ​ហៅ​គ្រុយ​អាយុ​៥០​ឆ្នាំ​ត្រូវជា ម្តាយមីង​និង​ជា​គ្រូបង្រៀន​ថ្នាក់​បឋម​សឹ​ក្សា​គុ​ត្ត​សត​ហើយ កន្លែងកើតហេតុ​នៅជាប់​របង​សាលា​។​
​ជនជាប់ចោទ​ពី​នាក់​ប្តី​ប្រពន្ធ​ដែល​វាយ​សម្លាប់​ម្តាយមីង​បង្កើត គ្រូបង្រៀន​ថ្នាក់​បឋម​ម្នាក់ ដោយ​ដំបង​ដាក់ចូល​ក្នុង​ពាងទឹក​កាលពី​ថ្ងៃទី​២៨ ខែមករា ដើមឆ្នាំ​នេះ ត្រូវបាន​សាលា​ដំបង​ខេត្តបន្ទាយមានជ័យ​បើកសវនាការ​ជំនុំ​ជំ​រះ ។​
ជនជាប់ចោទ​ឈ្មោះ យ៉ាវ ថា​វី ភេទ​ស្រី បាន​សារភាព​នៅក្នុង​អង្គ​សវនាការ​ថា ខ្លួន​ពិតជា​បាន​ឈ្លោះប្រកែក​គ្នា រឿង​ជំពាក់​លុយ ហើយ​បាន​បង្ខំ​អោយ​អ្នកគ្រូ ឡោ មួយ​សាយ ហៅ គ្រុយ សងលុយ តែ​ក៏មាន​ប៉ះ​សំដី​គ្នា ក៏​ទាញ​កាំបិតផ្គាក់ មក​វៃ​អ្នកគ្រូ​ចំ​ពី​ក្រោយខ្នង ផ្កាប់មុខ ដួល​ទៅ​ក្រោមផ្ទះ​។​ ​ចំណែក​ជនជាប់ចោទ ជា​ប្ដី​ឈ្មោះ សិត សុខុម អាយុ ៤២​ឆ្នាំ បាន​សារភាព​នៅក្នុង​សវនាការ​ថា មុនពេល​កើតហេតុ​ការណ៍ ខ្លួន​បាន​អង្គុយ​លក់ដូរ ក្នុង​សាលារៀន ហើយ​ប្រពន្ធ​បាន​ប្រើ​ទៅអោយ​ទិញ​ថ្នាំពេទ្យ នៅក្នុង​ផ្សារ​គុ​ត្ត​សត មក
​ផឹក​។ ខ្លួន​ក៏​មិន​បានដឹង​រឿងរ៉ាវ​កើតឡើង ជាមួយ​ប្រពន្ធ និង​អ្នកគ្រូ​ឈ្មោះ ឡោ មួយ​សាយ ហៅ​គ្រុយ នោះទេ​។
ពេល​ដើរទៅ ក៏​ឃើញ​សកម្មភាព​ប្រពន្ធ បាន​វាយ​អោយ​អ្នកគ្រូ របួស​ជិត​ដាច់ខ្យល់​ហើយក៏​ទៅ​ជួយ​បន្ថែម​ឲ្យ​ស្លាប់​រួច​ចាប់​ញាត់​ចូលក្នុង ពាងទឹក​។ ហើយនឹង​ប្រកាស សាលក្រម​នៅ​ថ្ងៃទី​២៥ ខែ កញ្ញា ឆ្នាំ ២០១៣៕ ដោយ សម្បត្តិ សីហា​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya