ស្ទឹងត្រែង: នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៣ អាជ្ញាធរខេត្តស្ទឹងត្រែង ចាប់ផ្តើមជម្លៀសប្រជាជន ចេញពីតំបន់ទឹកលិចហើយ បន្ទាប់ពីទន្លេសេសាន ទន្លេស្រែពក ទន្លេសេកុង ហូរបុកចូលទន្លេមេគង្គ ខ្លាំងហក់ឡើងយ៉ាងគំហុក បូករួមទាំងភ្លៀងបន្តធ្លាក់ឥតឈប់។
សូមរមឹ្លកថា នៅឯខេត្តឧត្តរមានជ័យ ជំនន់ទឹកភ្លៀង ក៏បានលិចកំណាត់ផ្លូវពីស្រុកសំរោង ទៅកាន់ស្រុកអន្លង់វែង ចាប់តាំងពីថ្ងៃទី១៩កញ្ញា។ ដោយឡែកនៅខេត្តរតនគិរី ទឹកភ្លៀង ក៏បានជន់លិចផ្ទះអ្នកភូមិ ចាប់តាំងពីថ្ងៃទី១៧កញ្ញា។ រីឯនៅខេត្តកំពង់ចាម និងខេត្តក្រចេះ ទឹកទន្លេមេគង្គ ក៏បានឡើងខ្ពស់ ដល់កម្រិតប្រកាសអាសន្នផងដែរ៕