ភ្នំពេញ ៖ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២ និង ១០នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២១ កញ្ញា ២០១៣ នៅចំណុចមុខមន្ទីរពហុព្យាបាល និងសម្ភព សុខុមាល ស្ថិតក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
រនាំងដែកពុះចែកទ្រូងផ្លូវចំនួន ១៦ផ្ទាំង ត្រូវបានបាក់រងការខូចខាត ខណៈដែលរថយន្តកាមរីបាឡែន ពណ៌ស្ករ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2U-7075 បើកបរដោយបុរសស្រវឹងស្រាជោកជាំម្នាក់ និងមានអ្នករួមដំណើរប្រុសស្រី ៣នាក់ ទៀត ធ្វើដំណើរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចមុខ
មន្ទីរពហុព្យាបាល និងសម្ភព សុខុមាល រថយន្តបានបើកវ៉ារថយន្តRANGE ROVER ១គ្រឿង ស្រាប់តែជ្រុលចង្កូតទៅបុករនាំងដែកចែកទ្រូងផ្លូវតែម្តង ៕