ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||     រឿងអាស្រូវពុករលួយជាប្រព័ន្ធរបស់មេៗ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ត្រូវបានបណ្តាញព័ត៌មាននានាចុះផ្សាយជាបន្តបន្ទាប់​  ||   

» Breaking News, ព័ត៌មានជាតិ » ជំនន់​ទឹកទន្លេ​មេគង្គ កំពុង​វាយលុក ខេត្តស្ទឹងត្រែង ខេត្តក្រចេះ និង​កំពង់ចាម ​

ជំនន់​ទឹកទន្លេ​មេគង្គ កំពុង​វាយលុក ខេត្តស្ទឹងត្រែង ខេត្តក្រចេះ និង​កំពង់ចាម ​

ស្ទឹងត្រែង​-​ក្រចេះ​-​កំពង់ចាម ៖ លោក ចាន់ យុ​ត្ថា នាយក​ខុទ្ទកាល័យ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ថ្លែង​ឲ្យ​ដឹង​នៅ​យប់​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៣​ថា ខេត្តស្ទឹងត្រែង ខេត្តក្រចេះ និង​ខេត្តកំពង់ចាម បាននិងកំពុង​ទទួល រង​ជំនន់​ទឹកទន្លេ​មេគង្គ ដែល​តាម​ការព្យាករណ៍ ខេត្តស្ទឹងត្រែង កម្ពស់​ទឹក នឹង​ឡើងដល់ ២៣​ម៉ែត្រ ខេត្តក្រចេះ​កម្ពស់​ទឹក នឹង​ឡើងដល់​២៤​ម៉ែត្រ និង​ខេត្តកំពង់ចាម កម្ពស់​ទឹក នឹង​ឡើង ដល់​២៥​ម៉ែត្រ ។​
​យ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់​ក្រសួង ធនធានទឹក​រូបនេះ បាន​បញ្ជាក់ថា សម្រាប់ រាជធានី​ភ្នំពេញ ពុំមាន​ផលប៉ះពាល់ និង​ការគំរាមកំហែង ដោយសារ តែ​ជំនន់​ទឹកទន្លេ​មេគង្គ នោះឡើយ​។​
​ដោយឡែក នៅ​ខេត្តព្រះវិហារ​វិញ លោក​អភិបាលខេត្ត​ព្រះវិហារ អ៊ុំ ម៉ា​រ៉ា បាន​ថ្លែង​ឲ្យ​ប្រជាពលរដ្ឋ មានការ​ប្រុងប្រយ័ត្ន ចំពោះ​កម្ពស់​ទឹកស្ទឹង​សែន ខណៈ​ទឹកភ្លៀង នៅ​បន្ត​ធា្ល​ក់​យ៉ាង​ដូច្នេះ​៕​ដោយ​៖ ស្ងួន ពិមល់​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya