បាត់ដំបង ៖ កាលពីថ្ងៃទី២០ខែ កញ្ញា ឆ្នាំ២០១៣។ បុរសម្នាក់បានឈ្លោះវាយតប់គ្នា ព្រោះនិយាយរឿងជំពាក់ប្រាក់ក្នុងវង់ស៊ីផឹកស៊ីកស្ទុះចូលក្នុង ផ្ទះយកកាំបិតកាប់ដៃគូតាមផ្លូវបណ្ដាល ឱ្យរងរបួសធ្ងន់ ហើយជនរងគ្រោះត្រូវ អ្នកភូមិដឹកទៅកាន់មន្ទីរពេទ្យ ។
ឈ្មោះ ជា ម៉ន បានឆ្លើយ ថា គេព្រោះតែខឹងជនរងគ្រោះឈ្មោះ សងសល់ និយាយដើមរឿងជំពាក់ប្រាក់ នៅចំពោះមុខមិត្ដភក្ដិកំពុងផឹកស៊ីនិងធ្វើឱ្យខ្មាសគេផងនិង ស្រវឹងស្រាខ្លាំងផង ទប់កំហឹងមិនបានផងគេក៏យកកាំបិតកាប់ ជនរងគ្រោះតែម្ដងទៅ ។
លោកស៊ិន ថឹក អធិការងស្រុកគាស់ ក្រឡបានបញ្ជាក់ថា បុរសសង្ស័យឈ្មោះ ជា ម៉ន នគរបាលស្រុកគាស់ក្រឡបាន កសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ដនៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៣ដើម្បីចាត់ការតាមច្បាប់ ៕
» ព័ត៌មានជាតិ » ខឹងគេនិយាយរឿងជំពាក់ប្រាក់កាប់ឲ្យរបួសធ្ងន់