កំពង់ធំ ៖កាលពីវេលាម៉ោង៣រសៀលថ្ងៃទី១៩ កញ្ញា ២០១៣ ស្ថិតនៅក្នុងភូមិបន្ទាយយមរាជ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ។ ឈើគ្រញូងជាង២០០ដុំទុកនៅតាមផ្ទះប្រជាពលរដ្ឋ ត្រូវកម្លាំងរដ្ឋបាលព្រៃឈើកំពង់ថ្មសហការជាមួយលោកមេឃុំប្រាសាទ និងកម្លាំងប៉ុស្តិ៍នគរបាលបង្ក្រាបបាន ។
ការចុះទៅត្រួតពិនិត្យនោះ មានម្ចាស់ផ្ទះ១-ឈ្មោះបា សំរិត អាយុ៤០ឆ្នាំ និងប្រពន្ធឈ្មោះរ៉ូ ដាវី អាយុ៣៦ឆ្នាំ មានទីលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ ដែលនៅខាងក្រោមផ្ទះមានលាក់ឈើគ្រញូងគ្រាក់ចំនួន២៦៣ដុំ ទម្ងន់៦២០គីឡូក្រាម៕