ភ្នំពេញ ៖ បញ្ជីឈ្មោះគណៈរដ្ឋមមន្ត្រី ដែលចេញក្រៅផ្លូវការបង្ហោះតាមប្រព័ន្ធអ៊ិនធីណែត ទោះបីជាពិតឬមិនពិតប៉ុន្មាន ភាគរយក៏ដោយ ក៏មហាជនមើលឃើញថា ក្នុងចំណោមមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា ដែលនៅបានយូរ ជាងគេកន្លងទៅ គឺលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មរ៉ែនិងថាមពល ដែលពេលនេះ ស្រាប់តែបាត់
ឈ្មោះ។ ក្រៅពីលោកស៊ុយ សែម ក៏នៅមានលោកសូ ឃុន ម្នាក់ទៀត ក៏ត្រូវបាត់ឈ្មោះដែរ។ ប៉ុន្តែលោកសូ-ឃុន មិនសូវមានអ្នកចាប់អារម្មណ៍ឡើយ។ ដោយឡែកចំពោះលោកស៊ុយ សែម ពិតជាធ្វើឲ្យមហាជនមន្ត្រី រាជការមានការឆ្ងល់។ ព្រោះលោកស៊ុយ សែម គឺជាមន្ត្រីកាន់ការងារមណ្ឌលខេត្តពោធិសាត់ ហើយជាមណ្ឌល ឈ្នះឆ្នោត
បែរជាគ្មានឈ្មោះទៅវិញ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះ លោកចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម ក្នុងនិងក្រៅប្រទេស ដែលមានឈ្មោះល្បីថា មានលោកជំទាវធំជាងប្តី ជារដ្ឋមន្ត្រីនោះ បែរជាមាន ឈ្មោះនៅក្រសួងឧស្សាហកម្មរ៉ែនិងថាមពលទៅវិញ។ មានការរិះគន់ថា ប្រសិនបើមានការដកលោក ស៊ុយ សែម មែនហើយបញ្ជី
ព្រាងឈ្មោះគណៈរដ្ឋមន្ត្រីមានការផ្លាស់ប្តូរអ៊ីចឹងមែន គួរតែដកឈ្មោះទាំងពីរទើបល្អ។ ព្រោះលោកស៊ុយ សែម និងលោក ចម ប្រសិទ្ធ សុទ្ធសឹងជាមន្ត្រីអន់ដូចគ្នា៕ ដោយ៖ ឃុន ពិមោច
» Breaking News, ព័ត៌មានជាតិ » បាត់ឈ្មោះលោក ស៊ុយ សែម