វិទ្យុ FM 107.50 ដែលមានលោកសេង ប៉ុនវេង ហៅអាចារ្យអេ ជាតំណាងបានធ្វើការប្រកាសឲ្យមហាជននៅទូទាំងប្រទេសចូលរួមដោយមកជួបជុំគ្នាជាមហាគ្រួសារខ្មែរ នៅទីលានស្តាតអូឡាំពិក ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ ២០១៣ ចាប់ពីម៉ោង៦ព្រឹក រហូតដល់ម៉ោង១៨ល្ងាច។
តាមការប្រកាសព័ត៌មានរបស់វិទ្យុ FM 107.50 បានឲ្យដឹងថា ការជួបជុំជាមហាគ្រួសារខ្មែរនេះ គឺមិនមែនដើម្បីគាំទ្រគណបក្សនយោបាយណាមួយឡើយ។ គោលបំណងសំខាន់នៃកម្មវិធីមហាគ្រួសារខ្មែរនេះ មានមហាជន មកពីគ្រប់ខេត្ត ក្រុង មានតារាចំរៀង តារាសំដែងវីដេអូ តារាកំប្លែង មានព្រះសង្ឃនិងមានការសំដែងសិល្បៈកំដរផង ដើម្បី ៖
-ទីមួយ បញ្ជាក់ពីដួងចិត្តបេះដូងកូនខ្មែរគ្រប់រូប គោរពស្រឡាញ់ព្រះមហាក្សត្រ ព្រះបាទ ព្រះបរមនាថ នរោត្តមសីហមុនី ដែលកំពុងគង់ព្រះថាប់ជាម្លប់ដល់កូនចៅគ្រប់រូប។
-ទីពីរ ដើម្បីប្រមូលថវិកាដែលមហាជន មហាគ្រួសារខ្មែរបានចូលរួមបរិច្ចាគ តាមសុទ្ធាដើម្បីឧបត្ថម្ភជូនមន្ទីរពេទ្យគន្ធបុប្ធា។
-ទីបី ចូលរួមបរិច្ចាគឈាមជូន ដល់មន្ទីរពេទ្យព្រះអង្គឌួង ទុកសំរាប់យកទៅសង្គ្រោះដល់ជនរងគ្រោះទាំងឡាយ ដែលមានគ្រោះថ្នាក់ហើយ ត្រូវការឈាម៕ ដោយ៖ ស្ងួន ពិមល់
» Breaking News, ព័ត៌មានជាតិ » អាចារ្យ «អេ»ប្រធានវិទ្យុFM 107.50 ប្រកាសជួបជុំមហាគ្រួសារខ្មែរ នៅទីលានស្តាតអូឡាំពិក ថ្ងៃទី២៤ ខែកញ្ញា