បន្ទាយមានជ័យ៖ កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៣ លើកំណាត់ផ្លូវជាតិ លេខ៥ ម្តុំមុខវត្ត មុងចិន ក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោក សៅ សារឿន នាយផ្នែកសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត បានឲ្យដឹងថា ស្ត្រីរងគ្រោះ មានឈ្មោះ អ៊ុំ យឹង អាយុ៥២ឆ្នាំ ។ រីឯអាស្ទាវម្ចាស់ម៉ូតូ ឈ្មោះ ផាន ញ៉ូវ ភេទប្រុស អាយុ២៥ឆ្នាំ ជាកម្មករចូកខ្សាច់ នៅកន្លែងលក់គ្រឿង សំណង់មួយកន្លែង បើកបរម៉ូតូ ម៉ាកស្មាស់ ពណ៌ខ្មៅពាក់ស្លាកលេខ សៀមរាប ១J-៥០៧២
ជនទាំង០២ នាក់នេះរស់នៅក្នុងភូមិឃុំ កើតហេតុខាងលើ។
សមត្ថកិច្ចរូបនេះបានបន្តថា មុនពេលកើតហេតុជនរងគ្រោះ ដើរចេញពីផ្ទះតាមផ្លូវជាតិ លេខ៥ ក្នុងគោលបំណង ទៅទិញម្ហូប ភ្លាមនោះស្រាប់តែឈ្មោះ ផាន ញ៉ូវ បានជិះម៉ូតូពីលិចទៅកើត ដល់ចំនុចខាងលើ បានគេចពីឆ្កែមួយ ក្បាល រត់កាត់មុខ ក៏បានវេចង្កូត ជ្រុលទៅបុក ស្ត្រី អ៊ុំ យឹង ប៉ើង ដូចសី សន្លប់ដេកស្តូក លើផ្លូវ បណ្តាលឲ្យស្ត្រីរូប នោះរបួសធ្ងន់ ហើយអ្នកបើកបរម៉ូ តូក៏របួសបែកក្បាល សន្លប់ធំដែរ ៕ សម្បត្តិ សីហា