ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​​សេដ្ឋកិច្ច​បង្ក្រាប​​ឡាន​ដឹកឈើ​គ្រញូង​ ​

ប៉ូលិស​​សេដ្ឋកិច្ច​បង្ក្រាប​​ឡាន​ដឹកឈើ​គ្រញូង​ ​

បាត់ដំបង ៖ កាលពី​ព្រឹក​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៣ នៅ​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្ត​។ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍​ពិសេស បាន​ចុះ​ប្រតិបត្តិការ បង្ក្រាប​រថយន្ត​កាមរី​១​គ្រឿង​ដឹកឈើ​គ្រញូង​ចំនួន​២១​ដុំ ទម្ងន់​៣១៨​គីឡូក្រាម ប្រគល់អោយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ  ។​
​ប្រតិបត្តិ​ការបង្ក្រាបរ​ថ​យន្ត​ដឹកឈើ​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៣ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥៧A ស្ថិត​ក្នុងភូមិ​អណ្តូង​ព្រីង សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។​
​លោក ម៉ៅ​រង្សី​នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បានអោយ ដឹងថា​រថយន្ត​ដែល​សមត្ថកិច្ច​បង្ក្រាបបាន​គឺ​រថយន្ត​កាំ​ម៉ា​រី​សេរី ឆ្នាំ​១៩៩៣​ចង្កូត​ស្តាំ​ពណ៌​ស​ពាក់​ស្លាក​លេខ​បាត់ដំបង​2A-1681​ហើយ​នៅក្នុង​រថយន្ត​មាន​ឈើ​គ្រញូង​ចំនួន​២១​ដុំ​ទម្ងន់​៣១៨​គីឡូក្រាម​និង​ផ្លាកលេខ​កណ្តាល 2A-2528 ចំនួន​១​ផ្ទាំង​ទុក​សំរាប់​ផ្លាស់ប្តូរ​តាមផ្លូវ  ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya