ខេត្តសៀមរាប ៖ បុរសម្នាក់ដាច់ចិត្តចង.កសម្លាប់ខ្លួននឹងដើមទឹកដោះគោ ព្រោះតែនារីម្នាក់ដែលខ្លួនស្រឡាញ់សុំបែកគ្នា ដែលហេតុការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២០ កញ្ញា ២០១៣ ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ។ ហេតុការណ៍បុរសគិខ្លីលែងចង់ឃើញផែនដី ព្រោះតែរឿងស្នេហានេះ ត្រូវគេប្រទះឃើញនៅម៉ោង៦ព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៣ ក្បែរបន្ទប់ជួលរបស់សង្សារ ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាបក្បែ។
លោក អនុសេនីយ៍ទោ ឈុម សំបាន នាយបុស្ដិ៍នគរបាល សង្កាត់គោក ឲ្យដឹងថា ជនរងគ្រាះដែលសម្រេចផ្ដាច់ជីវិតដោយខ្លួនឯងនេះ ឈ្មោះ ឡី សុភាន់ អាយុ២៨ឆ្នាំ ធ្វើការនៅភោជនីយដា្ននទីក្រុងអង្គរ ក្រុងសៀមរាប មានទីលំនៅភូមិសរសៃពង ឃុំតានាង ស្រុកក្រឡាញ់ ខេត្ដសៀមរាប ស្នាក់នៅកន្លែងធ្វើការ ។ ចំណែកសង្សាជនរងគ្រោះឈ្មោះ វ៉ែន សោភ័ណ្ឌ អាយុ៣៦ ធ្វើការនៅជាមួយគ្នា មានទីលំនៅក្នុងក្រុងអូរស្មាច់ ខេត្ដឧត្ដរមានជ័យ។ បច្ចុប្បន្នស្នាក់បន្ទប់ជួល ក្បែរកន្លែងកើតហេតុខាលើ។
លោក អនុសេនីយ៏ទោ ឈុម សំបាន បានឲ្យដឹងទៀតថា សាកសពជនរងគ្រោះ ត្រូវបានគេប្រទះឃើញស្លាប់ នៅម៉ោងប្រហែល៦ព្រឹកថ្ងៃទី២០ ខែកញ្ញា ហើយការស្លាប់នេះ មិនមែនជាករណីឃាតកម្មអ្វីទេ គឺ ដោយសារតែសង្សាររបស់ ឈ្លោះជាមួយសង្សារតិចតួច ហើយសង្សារក៏សុំចែកផ្លូវ ទើបធ្វើឲ្យបុរសនោះគិតខ្លីសម្រេចបញ្ចប់ជីវិតខ្លួនឯងតែម្ដង។
ដោយ ឡែកស្ដ្រីជាសង្សារជនរងគ្រោះ បានឲ្យដឹងទាំងទឹកភ្នែកថា រូបនាងស្រឡាញ់គ្នាជាមួយជនរងគ្រោះបានប្រហែល៣ខែហើយ ប៉ុន្ដែដោយសារជនរងគ្រោះ ឧស្សាហ៍ធ្វើបាបទាំងផ្លូវកាយ និងផ្លូវចិត្ដពេកក៏សុំបែកផ្លូវគ្នា ក្នុងគោលបំណងឲ្យបុរសនោះកែខ្លួន ។ ស្ដ្រីជាសង្សារបន្ដថា នៅយប់ថ្ងៃកើតហេតុ បន្ទាប់ពីសំរាកពីធ្វើការងារ សង្សាររបស់ខ្លួនបានជូននាងមកបន្ទប់ដេក ហើយក៏ឈានដល់ទាស់ពាក្យសំដីគ្នាបន្ដិចបន្ទួច នាងក៏ចូលដេក លុះភ្ញាក់ឡើងស្រាប់តែឃើញមានមនុស្សអ៊ូរអរចោមរោមមើលសាកសពនៅលើ ដើមទឹកដោះគោ ទើបដឹងថា ជាសង្សាររបស់ខ្លួនចងកសម្លាប់ខ្លួន ដោយមិននឹកស្មានថា សង្សារខ្លួនធ្វើដូច្នេះសោះ ។ ស្ដ្រីរូបនោះបន្ថែមថា ជនរងគ្រោះ ធ្លាប់ចង់សម្លាប់ខ្លួនជាច្រើនដងមកហើយ តែមិនបានសម្រេច ទើបតែពេលនេះសម្លាប់ខ្លួនបានសម្រេចតែម្ដង។
សមត្ថ កិច្ចជំនាញឲ្យដឹងថា បន្ទាប់ពីពិនិត្យសាកសពរួចមក ជនរងគ្រោះពិតជាស្លាប់ដោយធ្វើអត្ដឃាតខ្លួនឯងពិតប្រាកដមែន ហើយសាកសពត្រូវបានសមត្ថកិច្ចទំនាក់ទំនងទៅក្រុមគ្រួសារ ឲ្យយកទៅធ្វើបុណ្យនៅគេហដ្ឋានតាមប្រពៃណីនៅថ្ងៃដដែល៕
» ព័ត៌មានជាតិ » បុរសចិត្តស្រាល ខឹងសង្សារសុំបែកតូចចិត្តចង.កសម្លាប់ខ្លួន ក្បែរបន្ទប់ជួល