សៀមរាប៖ បទល្មើសដឹកគគ្រើកដី មេព្រៃជាប់ត្រគៀកងាកមិនរួច ព្រោះត្រូវថ្នាំសណ្តំពីឈ្មួញ ជាហេតុបណ្តាលឲ្យមានបទល្មើសដឹកជញ្ជូន ដូចហែរកៈឋិន បន្តកន្ទុយគ្នាដូចគណ្តៀរ តែទោះជាមានសកម្មភាព ដឹកជញ្ជូនបទល្មើសព្រៃឈើដោយខុសច្បាប់បែបនេះក្តី ក៏សមត្ថកិច្ចមេព្រៃ នៅមិនឈឺក្បាលវិលមុខ និងគ្មាន វិធានការបង្ក្រាប។
ជារៀងរាល់ថ្ងៃ សកម្មភាពដឹកជញ្ជូនឈើ តាមរទេះគោ ចេញពីព្រៃចូលភូមិខ្វាវ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ហើយដឹកបន្តតាមរយះរថយន្ត និងគោយន្ត តាមបណ្តោយផ្លូវគ្រោះក្រហម ចេញេពីឃុំខ្វាវ ចូលមកដេប៉ូស្រុកជីក្រែង និងស្រុកសូទ្រនិគម តែសកម្មភាពនេះត្រូវាបដឹកដោយរលូន ពុំមានចំណាត់ការពី សំណាក់មេព្រៃ សង្កាត់រដ្ឋបាលព្រៃឈើ ដែលប្រចាំការចាំប្រមូលលុយ នៅក្នុងឃុំពង្រលើ ដែលមិនចេះមានការខ្លាចញញើតច្បាប់បន្តិចសោះឡើយ ។
ពាក់ព័ន្ឋនិងការដឹកជញ្ជូនបទល្មើសឈើ ដោយខុសច្បាប់នេះ អ្នកយកពត៌មាន បានព្យាយាមធ្វើការទំនាក់ ទំនងទៅ លោក ភោគ វីរៈ នាយសង្កាត់រដ្ឋបាលព្រៃឈើ ខ្វាវ ដើម្បីសុំការបំភ្លឺជុំវិញករណី បទល្មើសនេះដោយមិនអាចធ្វើការទំនាក់ទំនងបានទេ ដោយទូរស័ព្ទចូល ហើយមិនព្រមលើក ព្រោះទូរស័ព្ទរបស់លោក ភោគ វីរៈ មិនទំលាប់ទំលាយ
រឿងពុករលួយរបស់ខ្លួនឯង ពីការដាក់ស្នាក់ការ បន្លាចដើម្បីគៀងបទល្មើស ចូលបង់លុយតែប៉ុណ្ណោះ ចំណែកការបង្ក្រាបមិនដែលឃើញបញ្ជេញស្នារដៃសូម្បីតែម្តង។
ពាក់ព័ន្ឋទៅនឹងការដឹកឈើដូចហែរកៈឋិននេះ ប្រជាពលរដ្ឋ បានកោតសរសើរចំពោះ សមត្ថកិច្ចមេព្រៃដែល បានចូលរួមបំផ្លាញព្រៃឈើ ដែលមិនខុសពីពាក្យស្លោកនិយាយថា ទីណាមានមេព្រៃ ទីនោះព្រៃឈើរលាយ ព្រោះមេព្រៃមិនខុសពីមេខ្មូតទេ ក្នុងនោះដែរប្រជាពលរដ្ឋ បានសំណូមពរ ដល់លោក ឃឹម ប៉ាន់ ដែលជា នាយអធិការដ្ឋានខាងជើងបឹងទន្លេសាបស្តីទី និងលោក ឆេង គឹមសុន ប្រធានរដ្ឋបាលព្រៃឈើ មេត្តាចាត់ វិធានការបង្ក្រាបព្រៃឈើខ្លះផង ព្រោះព្រៃឈើកំពុងតែរលាយ ហិនហោចគ្មានសល់ទេ បើមេព្រៃមកដាក់ ស្នាក់ការចាំតែទទួលលុយពីបទល្មើសដូចច្នេះនោះ ចំណែកប្រជាពលរដ្ឋ គ្រាន់តែដឹកអុស ដឹកឈើធ្វើផ្ទះបន្តិច បន្តួចចាប់ ចង ដាក់គុគ ចំនែកឈ្មួញដឹកបន្តកន្ទុយគ្នា មិនឃើញចាប់ផង៕ ដោយ ប៊ុន រដ្ឋា
» Breaking News, ព័ត៌មានជាតិ » បទល្មើសដឹកឈើ ដូចហែរកឋិនមេព្រៃគ្មានវិធានបង្ក្រាប