ភ្នំពេញ: ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៣បានជូន ដំណឹងបន្ថែមដល់ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីនិងសាធារណជន ឱ្យដំណឹងបន្ថែមអំពីស្ថានភាព ទឹកទន្លេមេគង្គ ដែលនឹងឡើងដល់ ចំណុចត្រូវប្រកាសឱ្យមានការប្រុង ប្រយ័ត្នសម្រាប់ខេត្ដស្ទឹងត្រែង ខេត្ដរតនគិរី និងខេត្ដ ក្រចេះ ។
សេចក្ដីប្រកាសជូនដំណឹងដែល ចុះហត្ថលេខាដោយលោកលឹមគាន-ហោ រដ្ឋមន្ដ្រីក្រសួងធនធានទឹកនេះបាន បន្ថែមទៀតថា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៣ ស្ថានីយជលសាស្ដ្រទន្លេ មេគង្គ នៅខេត្ដស្ទឹងត្រែង ទឹកនឹងកើន ឡើងដល់កម្ពស់១១ម៉ែត្រ ខ្ពស់ជាង កម្រិតកម្ពស់ដែលត្រូវប្រកាសឱ្យមាន ការប្រុងប្រយ័ត្ន ។ នៅថ្ងៃទី២១ ខែ កញ្ញាឆ្នាំ២០១៣ស្ថានីយជលសាស្ដ្រ ទន្លេមេគង្គនៅខេត្ដក្រចេះទឹកនឹងកើន ឡើងដល់កម្ពស់២២ម៉ែត្រស្មើនឹងកម្រិតកម្ពស់ ដែល ត្រូវប្រកាសឱ្យមានការ ប្រុងប្រយ័ត្ន ។ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៣ ស្ថានីយជលសាស្ដ្រទន្លេ មេគង្គនៅខេត្ដកំពង់ចាមទឹកនឹងកើន ឡើងដល់កម្ពស់១៥ម៉ែត្រ កម្រិតកម្ពស់ ដែលត្រូវប្រកាសឱ្យមានការប្រុងប្រយ័ត្ន ១៥,២០ម៉ែត្រ ។ ដោយឡែកចំពោះ ខេត្ដរតនគិរីពិសេសនៅស្រុកលំផាត់និង ស្រុកវ៉ឺនសៃអាចនឹងមានការលិចលង់ ដោយសារជំនន់ទឹកភ្លៀង ។
សេចក្ដីជូនដំណឹងខាងលើបាន អំពាវនាវដល់ក្រសួងស្ថាប័នពាក់ពន្ធ័ អាជ្ញាធរដែនដី និងសាធារណជនឱ្យ បានជ្រាបជាព័ត៌មាន និងសូមបង្កើនការ យកចិត្ដទុកដាក់ខ្ពស់បំផុត ដើម្បីចៀសវាងបាននូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើង៕