ក្នុងការវាយប្រហារមួយនៅ ភាគខាងត្បូងនៃប្រទេសហ្វីលីពីន
យ៉ាងហោចណាស់មនុស្ស ១០៧ នាក់ស្លាប់ និងអ្នករងរបួសរាប់រយនាក់ផ្សេងទៀត។
នេះបើយោងតាមការឲ្យដឹងពីអាជ្ញាធរហ្វីលីពីនកាលពីប៉ុន្មានថ្ងៃនេះ។ សេចក្តីរាយការណ៍ដដែលបានឲ្យដឹងទៀតថា នៅក្នុងការប្រយុទ្ធអស់រយៈពេលជាងមួយសប្តាហ៍កន្លងមកនេះ បានវាយប្រហាររំដោះភូមិជាច្រើនចេញពីការគ្រប់គ្រងក្រុមឧទ្ទាមអី ស្លាមនៅតំបន់កំពង់ផែនាភាគខាងត្បូងប្រទេសនេះ។
ប្រភពដដែលបានអោយដឹងថា ការវាយប្រហារក្នុងបំណងបោសសម្អាតក្រុមទ័ពព្រៃទាំងនេះបាន ធ្វើឡើងបន្ទាប់ពីក្រុមឧទ្ទាមបានវាយប្រហាររំខានយ៉ាងធ្ងន់ធ្ងរ ទៅក្នុងទីក្រុងសាំបូញ្ញ៉ា វាយប្រហារទៅលើទីតាំងកងកម្លាំងយោធាមួយកន្លែងនៅក្បែរទីក្រុង នេះផងនោះ។ ក្រុមឧទ្ទាមទ័ពព្រៃទាំងនេះជាកងកម្លាំងអ្នកប្រយុទ្ធនៅក្នុង ក្រុមទ័ពព្រៃរណៈសិរ្យរំដោះជាតិម៉ូរ៉ូ ហៅកាត់ថា MILF ដែលបានបង្កើតឡើងអស់រយៈពេលជាង ៤០ ឆ្នាំកន្លងមក។
គួរឲ្យដឹងថា ការវាយប្រហារនៅតែបន្តកើតមានក្នុងប្រទេសដែលក្រុមអ្នកកាន់សាសនាកា តូលីក ភាគច្រើនឥតឈប់ឈរបើទោះបីមានការចរចាយល់ព្រមឲ្យមានការ បង្កើនវិស័យសេដ្ឋកិច្ចជាមួយក្រុមឧទ្ទាមមូស្លីមធំបំផុតក្នុងបំណង នាំយកសន្តិភាពសម្រាប់ប្រទេសក៏ដោយនោះ៕