ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » ស្រ​វឹង​ស្រា​​ច្រាន​​ម្តា​យ​​ធ្លាក់​ពី​លើ​​គ្រែ​បាក់ជើងម្ខាង ​ ​

ស្រ​វឹង​ស្រា​​ច្រាន​​ម្តា​យ​​ធ្លាក់​ពី​លើ​​គ្រែ​បាក់ជើងម្ខាង ​ ​

ក​ណ្តា​ល​ ​៖ កាល​ព្រឹក​ថ្ងៃ​ទី​២០ ខែ​កញ្ញា​ ​ឆ្នាំ​២០១៣ បុរស​ម្នាក់​បន្ទាប់​ពី​ត្រ​ឡប់​មក​ពី​ផឹក​ស៊ី​ស្រ​វឹង​ ​បាន​ស្រែក​ជេរ​ប្រមាថ​ ​និង​ច្រាន​ម្តា​យ​ទម្លាក់​ពី​លើ​គ្រែ​ ​ប​ណ្តា​ល​ឲ្យ​បាក់​ជើង​ឆ្វេង​ម្ខាង​ ​កាល​ពី​វេលា​ម៉ោង​៩និង​៣០នាទី​យប់​ ​ថ្ងៃ​ទី​១៩ ខែ​កញ្ញា​ ​ឆ្នាំ​២០១៣ នៅ​ចំណុច​ផ្ទះ​ជន​រង​គ្រោះ​ ​ស្ថិត​ក្នុង​ភូមិ​ស្ពាន​ដែក​ ​ឃុំ​ព្រែក​ទន្លា​ប់​ ​ស្រុក​លើក​ដែក​ ​ខេត្ត​ក​ណ្តា​ល​ ​។

ម​ន្ត្រី​នគរបាល​ស្រុក​លើក​ដែក​បាន​ឲ្យ​ដឹង​ថា​ ​ជន​សង្ស័យ​មាន​ឈ្មោះ​ ​ឡេ​ង​ ​សា​រិ​ទ្ធ​ ភេទ​ប្រុស​ ​អាយុ​៣១ឆ្នាំ​ ​មាន​ប្រពន្ធ​ជា​ជន​ពិការ​ប្រកប​របរ​ដើរ​សុំ​ទាន​ ​តែ​គ្មាន​កូន​ទេ​ ​បច្ចុប្បន្ន​ស្នា​ក់​នៅ​ផ្ទះ​ជាមួយ​ម្តា​យ​ ​។ ចំណែក​ឯ​ជន​រង​គ្រោះ​ដែល​ត្រូវ​ជា​ម្តា​យ​បង្កើត​របស់​ជន​សង្ស័យ​នោះ​មាន​ ឈ្មោះ​ ​អ៊ួ​ន​ ​សា​រ៉​ន​ ​អាយុ​៥៤ឆ្នាំ​ ​មុខ​របរ​ជា​កសិករ​ ​មាន​ទី​លំនៅ​ស្ពាន​ដែក​ ​ឃុំ​ព្រែក​ទន្លា​ប់​ ​ស្រុក​លើក​ដែក​ ។ ជន​សង្ស័យ​បាន​សារភាព​នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច​នគរបាល​ថា​ ​រូប​គេ​ពិត​ជា​បាន​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ម្តា​យ​បង្កើត​ប្រាកដ​មែន​ ​ខ​ណៈ​ដែល​រូប​គេ​ស្រ​វឹង​បាត់បង់​ស្មារតី​ទៅ​ហើយ​នោះ​ ​៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya