ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​បុក​ម៉ូតូ​​ខ្ទេច​ទាំងសងខាង​​របួស​៣​នាក់​ ​

ម៉ូតូ​បុក​ម៉ូតូ​​ខ្ទេច​ទាំងសងខាង​​របួស​៣​នាក់​ ​

ភ្នំពេញ​៖ ហេតុការណ៍​កើតឡើង​នៅ​ម៉ោង​១៩  និង​១០​នាទី​យប់ ថ្ងៃទី​១៩ ខែកញ្ញា  នៅ​ចំណុច​ផ្លូវ​លេខ​៥៧៨ ស្ថិត​ក្នុងភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ  ខណ្ឌ​ប្ញ​ស្សី​កែវ ។​
​ប៉ូលិស​បាន​និយាយថា ករណីនេះ បណ្ដាលមកពី​ម៉ូតូ​យ៉ាម៉ាហា​ប្រេ​ស ពណ៌​ក្រហម​ពាក់​ស្លាក​លេខ​ភ្នំពេញ ព ០៦០៣ ភព​១ បើកបរ​ដោយ​បុរស​ម្នាក់​ក្នុងទិសដៅ​ពី​លិចទៅ​កើត តាម​បណ្ដោយ​ផ្លូវ​លេខ​៥៧៨ ក៏​ជ្រុល​ទៅបុក​ជាមួយ​ម៉ូតូ​ស្មាស ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1M-5394  ដែល​ជិះ​ដោយ​បុរស​២​នាក់ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច  ។ លុះដល់​ចំណុចកើតហេតុ ម៉ូតូ​ទាំង​២​ក៏​បុក​គ្នា​ចំ​ពីមុខ​ពេញទំហឹង​បណ្ដាល​ឲ្យ​ម៉ូតូ​ខ្ទេច​រៀងខ្លួន ។ ចំណែក​អ្នកបើក​ម៉ូតូ​រងរបួស​ស្រាល ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya