ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​បុក​​ឡាន​ពេល​បើក​ឆ្លងផ្លូវ រងរបួស​ធ្ងន់​​ស្រាល​៣​នាក់​ ​

ម៉ូតូ​បុក​​ឡាន​ពេល​បើក​ឆ្លងផ្លូវ រងរបួស​ធ្ងន់​​ស្រាល​៣​នាក់​ ​

ភ្នំពេញ ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរចា​រណ៍​ចេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៣ ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ក្នុងភូមិ​តា​ងួន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ម៉ូតូ​មួយគ្រឿង​ជិះ​គ្នា​៣​នាក់​បាន​បើក​បុក​រថយន្ត​បើក​ឆ្លងផ្លូវ​ចូល ផ្ទះ​ពេញទំហឹង
​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ស្រាល​ដេក​ស្តូកស្តឹង​នៅ​កន្លែង កើតហេតុ​ត្រូវ​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យបង្អែក​ពោធិ៍ចិនតុង​ដឹក យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ​ហៅ​ពេទ្យ​លោកសង្ឃ​ភ្លាមៗ​ខណៈដែល ម៉ូតូ​បាន​បើក​ទៅបុក​រថយន្ត​ឆ្លងផ្លូវ ។​
តាម​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ស្ត្រី​ម្នាក់​បាន​បើករថយន្ត​ក្នុងទិសដៅ​ពី​កើតមក​លិច មកដល់​ចំណុចកើតហេតុ​ក៏បាន​មក​បត់​ឆ្លងផ្លូវ​ពី​ជើង​មក​ត្បូង​ដើម្បី​ចូល ទៅផ្ទះ​គាប់​ជួន​នឹង​ម៉ូតូ​ជនរងគ្រោះ​ដែល​ជិះ​គ្នា​៣​នាក់​បាន​បើក​តាម បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី​ក្នុងទិសដៅ​ពី​លិចទៅ​កើត ក៏​ជ្រុល​ទៅបុក​រថយន្ត​ឆ្លងផ្លូវ​បណ្តាល​ឲ្យ​ជនរងគ្រោះ​ដេក​សន្លប់ ស្តូកស្តឹង​តែម្តង ។ ពេលនោះ​រថយន្ត បង្កហេតុ​បាន​បើក​រត់​យកទៅ​ទុក​នៅមុខ​ផ្ទះ ។​
​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ដើម្បី​ធ្វើ​ចរាចរណ៍ និង​ហៅ​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យបង្អែក​ពោធិ៍ចិនតុង​ដឹក​ជន​រង គ្រោះ​ទាំង​៣​នាក់​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ​ភ្លាមៗ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya