ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||   

» ព័ត៌មានជាតិ » ចោទប្រកាន់​ព្រូឡាន​២​នាក់ ពីបទ​លួច​ប្រេង​របស់​ក្រុមហ៊ុន​កា​ពី​តូ​ល ​

ចោទប្រកាន់​ព្រូឡាន​២​នាក់ ពីបទ​លួច​ប្រេង​របស់​ក្រុមហ៊ុន​កា​ពី​តូ​ល ​

ភ្នំពេញ ៖ កាលពី​ល្ងាច​ថ្ងៃទី​១៩ កញ្ញា ២០១៣ បានសម្រេច​ធ្វើការ​ចោទប្រកាន់​ព្រូឡាន ២​នាក់ និង​ឲ្យ​សមត្ថកិច្ច​ស្វែងរក​ចាប់ខ្លួន​តៃកុង​រថយន្ត​តាក់ស៊ី​ម្នាក់ ដែល​ពួកគេ​ទាំង ៣​នាក់ ពាក់ព័ន្ធ​នឹង​បទល្មើស​លួច​ប្រេង​របស់​ក្រុមហ៊ុន​កា​ពី​តូ​ល ។​
​ជនជាប់សង្ស័យ ២​នាក់ មានឈ្មោះ ១. ឯម ឧ​ត្ត​ម អាយុ ២១​ឆ្នាំ មុខរបរ​ជា​ព្រូឡាន មាន​ស្រុកកំណើត​នៅ​ភូមិ​វាល​ស្បូវ ឃុំ​វាល​ស្បូវ ស្រុក​កៀនស្វាយ ខេត្តកណ្តាល បច្ចុប្បន្ន​ស្នាក់នៅ​ក្នុង​ចំណតរថយន្ត​ក្រុមហ៊ុន​កា​ពី​តូ​ល ដែលមាន​ទីតាំងនៅ​ផ្លូវ​លេខ​៥៩៨ ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ២. ឈ្មោះ សឿង ភា​រុណ អាយុ ២១​ឆ្នាំ
មុខរបរ​ព្រូឡាន មាន​ស្រុកកំណើត​នៅ​ភូមិ​តា​សែន ឃុំ​សូរ​ទិព្វ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ។​
​ដោយឡែក រថយន្ត​តាក់ស៊ី​ពណ៌​លឿង ១​គ្រឿង ដែល​ម្ចាស់​រត់ចោល និង​ព្រូឡាន ២​នាក់   ត្រូវបាន​ក្រុមហ៊ុន​កា​ពី​តូ​ល ប្រគល់​ឲ្យ​សមត្ថកិច្ច​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ទៅកាន់​សាលាដំបូង​រាជ ធានី​ភ្នំពេញ ហើយ​ត្រូវ​តំណាង​អយ្យការ​ចោទប្រកាន់​ពីបទ​លួច និង​ប​ញ្ជួ​ន​សំណុំរឿង​ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​សម្រេច​ឃុំខ្លួន​ពួកគេ​ដាក់ពន្ធនាគារ​ជាបណ្តោះ អាសន្ន ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya