ព្រះសីហនុ ៖ កាលពីវេលាម៉ោង ៧ និង ៤០នាទី យប់ថ្ងៃទី១៩ កញ្ញា ២០១៣ នៅចំណុចក្បែររង្វង់មូលតោពីរ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។ មុខសញ្ញាចោរឆក់ដ៏សកម្មម្នាក់ប្រចាំក្រុងព្រះសីហនុ ត្រូវបានសមត្ថកិច្ចប៉ូលិស នៃការិយាល័យកណ្តាលសន្តិសុខ ធ្វើការឃាត់ខ្លួន ខណៈពេលជនសង្ស័យបានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ។
លោកបន្តថា យុវជនដែលជាជនសង្ស័យមានឈ្មោះ ចាន់ លឹម ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅក្រុមទី១៩ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ មុខរបរមិនពិតប្រាកដ តែងតែធ្វើសកម្មភាពឆក់យ៉ាងសកម្មនៅក្នុងខេត្តព្រះសីហនុ ហើយនៅពេលសមត្ថកិច្ចរកចាប់ខ្លួនជនសង្ស័យរូបនេះ តែងតែគេចខ្លួនបានរហូត គឺសមត្ថកិច្ចមានការពិបាកក្នុងការតាមចាប់ខ្លួនខ្លាំងណាស់ ៕