ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||     រឿងអាស្រូវពុករលួយជាប្រព័ន្ធរបស់មេៗ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ត្រូវបានបណ្តាញព័ត៌មាននានាចុះផ្សាយជាបន្តបន្ទាប់​  ||   

» ព័ត៌មានជាតិ » បើកឡាន​​កៀរ​ម៉ូតូ​ហើយ​​សម្លុត​ប្រមាថ​​ថែមទៀត​

បើកឡាន​​កៀរ​ម៉ូតូ​ហើយ​​សម្លុត​ប្រមាថ​​ថែមទៀត​

ព្រះសីហនុ ៖ តាម​ប្រភពពី​សមត្ថកិច្ច​ប៉ូលិស​ចរាចរណ៍ បាន​និយាយថា កាលពី​វេលា​ម៉ោង ៧ និង ៤០​នាទី យប់​ថ្ងៃទី​១៩ កញ្ញា ២០១៣ ត្រង់ចំណុច​មុខ​ផ្សារ​ទំនើប​សា​ម៉ូ​ដឺ​រ៉ា ស្ថិត​ក្នុងភូមិ​១ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង បង្កដោយ​រថយន្ត​ម៉ាក​ឡង់​គ្រី​ស័​រ ពណ៌​ទឹកប៊ិច ១​គ្រឿង ពាក់​ស្លាក
​លេខ ភ្នំពេញ 2VC-2179 បើកបរ​ដោយ​ឈ្មោះ PAVLOV ATEM ជា​ជនជាតិ​រុស្ស៊ី កាន់​លិខិតឆ្លងដែន​លេខ ៧១១៦០១៦៤០ មុខរបរ​ទេសចរណ៍ បាន​ប៉ះគ្នា​ជាមួយ​ម៉ូតូ​ម៉ាក​ស៊ុយ​ស៊ូ​គី ពណ៌​ខ្មៅ ១​គ្រឿង ពាក់​ស្លាក​លេខ ព្រះសីហនុ 1B-5099 ដែល​បើក​ក្នុងទិសដៅ​ស្រប​ទិស​គ្នា បើកបរ​ដោយ​ឈ្មោះ ប៉ាន់ ស៊ី​គង់ ភេទ​ប្រុស អាយុ ២១​ឆ្នាំ
មាន​ទីលំនៅ​ក្រុមទី​២៣ ភូមិ​៣ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ មុខរបរ​ជាងឈើ បណ្តាលឱ្យ​ម៉ូតូ​ខូចខាត​បន្តិចបន្តួច ចំណែក​រថយន្ត​រង​ការខូចខាត​ទ្វារ​បន្តិចបន្តួច​ដូចគ្នា ។​​ដោយ​ឃើញ​ភាព​មាក់ងាយ​មកលើ​ខ្លួន​ខ្លាំងពេក ភាគី​ម្ចាស់​ម៉ូតូ​ឈប់​ទទួល​សំណង ២០​ដុល្លារ នោះ ដោយ​ទុក​ឲ្យ​សមត្ថកិច្ច​ចរាចរណ៍​ជា​អ្នកដោះស្រាយ​តាមផ្លូវ​ច្បាប់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya