ព្រះសីហនុ៖ តាមការឲ្យដឹងពីលោក អនុសេនីយ៍ទោ ណុប សារឿន ប្រធានផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋានក្រុងព្រះសីហនុ ថា មុនពេលកើតហេតុជនរងគ្រោះឈ្មោះ សាំង ចន្ធូ ភេទប្រុស អាយុ ៣៥ឆ្នាំ មានមុខរបរជាកម្មករទូកនេសាទ ស្នាក់នៅក្រុមទី៣១ ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ បានដើរមកពីហូបកាហ្វេ ហើយសំដៅទៅផ្ទះ
សំរាក ។ លុះមកដល់កំពង់ផែ១៧ ស្រាប់តែឈ្មោះ ម៉ៅ កុសល ភេទ ប្រុស អាយុ ២៧ឆ្នាំ មានមុខរបរ ជាតៃកុងទូកនេសាទ ស្នាក់នៅកន្លែងកើតហេតុខាងលើ បានហៅជនរងគ្រោះឈប់សួរ រកបក្ខពួកជនរងគ្រោះ ហើយស្រែកថា អញកាប់តែទាំងអស់គ្នាហ្នឹង ហើយក៏បានទាញកាំបិតប៉័ងតោកាប់យ៉ាងពេញទំហឹង ចំបោះដៃផុតខាងឆ្វេងបណ្តាល ឲ្យរងគ្រោះរបួសធ្ងន់ ធ្លាក់ចូលទឹកសមុទ្រ ។
បុរសជាកកម្មករទូកម្នាក់បានរងបួសធ្ងន់ដោយមុខកាំបិទ គ្រាដែលតៃកុងទូកដែលមានគំនុំ បានកាប់យ៉ាងសន្ធាប់ធ្លាក់ចូលក្នុងទឹកសមុទ្រ ហើយត្រូវបានប្រជាពលរដ្ឋស្រង់យកទៅជួយសង្គ្រោះនោះ ។ ហេតុការណ៍នេះបានកើតឡើង នៅកំពង់ផែ ១៧ ទំនប់រលកចាស់ ស្ថិតក្នុងភូមិ៣ សង្កាត់ ១ ក្រុងព្រះសីហនុ ។ ប៉ុន្តែក្រោយមកនៅវេលារំលងអធ្រាត្រចូលដល់ថ្ងៃទី១៨ កញ្ញា នគរបាល ក៏ចាប់ជនបង្កបាន ហើយបញ្ជូនទៅកាន់
អធិការដ្ឋានក្រុងព្រះសីហនុ ដើម្បីចាត់ការតាមច្បាប់៕