ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||   

» ព័ត៌មានជាតិ » អាជីវករ​នៅ​​ផ្សារ​វាល​យន្ដ​តវ៉ា​ការធ្វើ​តូប​​បិទផ្លូវ​ចេញចូល​ ​

អាជីវករ​នៅ​​ផ្សារ​វាល​យន្ដ​តវ៉ា​ការធ្វើ​តូប​​បិទផ្លូវ​ចេញចូល​ ​

ស្វាយរៀង ៖  អ្នកស្រី ទេព សឿន បានឱ្យដឹងថា ទំនាស់​រហូតដល់​ផ្ទុះ​ហិង្សា នេះ​បាន​កើតឡើង​តាំងពី​ថ្ងៃទី​៣ ខែកញ្ញា មកម្ល៉េះ តែ​មិនមាន​អាជ្ញាធរ​ចេញមក ដោះស្រាយ​ទេ ។ តំណាង​រូបនេះ​បន្ដថា អ្នកស្រី សៀន លី អាយុ​៤៥​ឆ្នាំ ជា​ម្ចាស់ តូប​លេខ​៧០៤ នៅ​ផ្សារ​វាល​យន្ដ​ដែល មាន​ទីលំនៅ​ភូមិ​គយ​ត្របែក សង្កាត់ គយ​ត្របែក ក្រុង​ស្វាយរៀង​បាន​ជួល​កម្ម ករ​សំណង់​ឱ្យមក​ជួសជុល​តូប តែ​ការ ជួសជុល​តូប​នោះ​វា​ខុស​ទម្រង់​តូប​ចាស់
ធ្វើឱ្យប៉ះពាល់​ដល់​ផ្លូវចេញចូល ដែលជា​ផ្លូវ​រួម ទើប​ក្រុមអាជីវករ​នាំគ្នា​ជំទាស់ និង​ឱ្យ​ជួសជុល​តាម​ទម្រង់​ចាស់ ប៉ុន្ដែ ម្ចាស់​តូប​មិន​ស្ដាប់ ទើប​ក្រុមអាជីវករ​ផ្ទុះ​ហិង្សា​តែម្ដង ។​
​អាជីវករ​លក់​សាច់ ជ្រូក​នៅ​ផ្សារ​វាល​យន្ដ ក្នុង​ក្រុង​ស្វាយ រៀង​ចំនួន​១៤​គ្រួសារ​បានដាក់​ពាក្យ​ប្ដឹង ឱ្យ​អាជ្ញាធរ​ក្រុង​ជួយ​រក​ដំណោះស្រាយ ដោយ​ចោទថា លោក សោម ប៊ុនហេង ជា​មន្ដ្រីនគរបាល​វរ​សេនា​តូច​ការពារ ព្រំដែន​លេខ​៦០៩ និង​ប្រពន្ធ​ឈ្មោះ​សៀន លី ធ្វើ​តូប​បិទផ្លូវ​ក្នុង​ផ្សារ​ធ្វើឱ្យប៉ះពាល់ ដល់​ការចេញចូល​ប្រកបមុខរបរ​របស់ ពួកគាត់ ៕  

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya