ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានអន្តរជាតិ, សិល្បៈបរទេស » កំពូល​តារា​ម៉ូ​​ដែល​កូនភ្លោះ​របស់​តៃវ៉ាន់​​ធ្វើ​ឲ្យ​ប្រុស​ឈ្លក់​វង្វេង​ ​

កំពូល​តារា​ម៉ូ​​ដែល​កូនភ្លោះ​របស់​តៃវ៉ាន់​​ធ្វើ​ឲ្យ​ប្រុស​ឈ្លក់​វង្វេង​ ​

ប្រភពពី​គេហទំព័រ​កម្សាន្ត​ដ៏​ពេញនិយម​របស់​ចិន​បានចេញ​ផ្សាយ​ថា កំពូល​តារា​ម៉ូ​ដែល​សិច​ស៊ី​ចិន​កូនភ្លោះ​មួយគូ​គឺ​នាង Zhu Wen និង​នាង Zhu Jing បាន​ពួតដៃគ្នា មក​បង្អួត​សម្រស់ ក្នុង​កម្មវិធី​តាំង ពិព័រណ៍​រថយន្ត កាលពី​ថ្ងៃទី ១៦​ខែកញ្ញា ឆ្នាំ ២០១៣ កន្លងទៅ​បានធ្វើ​ឲ្យ​អតិថិជន និង​ទស្សនិកជន​ដែល​បាន​ទស្សនា​តាម​ប្រព័ន្ធ​អន​ឡាញ
​មានការ​ចាប់អារម្មណ៍ និង​កោតសរសើរ​គ្រប់គ្នា​។
​ក្នុង​កម្មវិធី​ដែល​ពោរពេញ​ទៅដោយ​កំពូល​តារា​ម៉ូ​ដែល​ល្បី​ទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស​នេះ​ធ្វើ​ឲ្យ​អតិថិជន និង​ទស្សនិកជន​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង ចំពោះ​សម្រស់​ដ៏​ស្រស់ស្អាត និង​សិច​ស៊ី​របស់​កំពូល​តារា​ម៉ូ​ដែល​កូនភ្លោះ​មួយគូរ​នេះ ដែល​មើលទៅ​ដងខ្លួន​ស្រ​ឡូ​ន​គួរ​ជាទី​ក្នក់ក្នាញ់​បំផុត លើសពីនេះ​តារា​ម៉ូ​ដែល​ទាំងពីរ​នេះ​បានធ្វើ​ឲ្យ​ប្រុសៗ​ខំ​ដក​ក​ចំហ​មាត់ បើកភ្នែក​ធំៗ​បាញ់​ឆ្ពោះទៅរក​នាង​ដោយ​អ្នកខ្លះ​មិន​ទាំង​ព្រិច​ភ្នែក​ទៀតផង ។​
​កំពូល​តារា​ម៉ូ​ដែល​វ័យក្មេង​ទាំងពីរ​គឺ នាង Zhu Wen និង​នាង Zhu Jing ត្រូវបាន​អតិថិជន និង​ទស្សនិកជន​ដែល​ចូលចិត្ត​ទស្សនា​តាម​ប្រព័ន្ធ​អន​ឡាញ​ដាក់​កិត្តិនាម​ថា នាង​ទាំងពីរ​ជា​កំពូល​តារា​ម៉ូ​ដែល​ចិនតៃវ៉ាន់​ប្រចាំឆ្នាំ ២០១៣​ដោយសារតែ​ពួកនាង​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន តាម​ប្រព័ន្ធ​អន​ឡាញ​អំពី​ភាព​សិច​ស៊ី និង​សម្រស់​ដ៏​ស្រស់ស្អាត​របស់​ពួកគេ​ដែល​ត្រូវជា​កូនភ្លោះ​នឹង​គ្នា​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya