ព្រះសីហនុ ៖កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៣ ។ មួយយប់បាត់ម៉ូតូអស់ពីរគ្រឿងនៅហាងជនបរទេសមួយ ក្នុងផ្សាររាត្រីក្រុងព្រះសីហនុ ស្ថិតនៅរង្វង់មូលតោពីរ ក្នុងក្រុមទី៨ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។ ការបាត់ម៉ូតូដោយមិនដឹងពីមូលហេតុច្បាស់លាស់នេះបានធ្វើឲ្យមាន ការភ្ញាក់ផ្អើលដល់ជនបរទេស ដែលបានមកផឹកស៊ីក្នុងហាងនោះតាំងព្រលឹមតែម្តង។
ចំពោះករណីនេះ នគរបាលសន្និដ្ឋានជំហានដំបូងថា ជាករណីលួចពិតប្រាកដ ហើយសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ៕