ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» Breaking News, ព័ត៌មានជាតិ » ជនជាតិ​វៀតណាម​ម្នាក់ យក​សាំង​ចាក់​ដុត​ខ្លួន​និង​ម៉ូតូ ​

ជនជាតិ​វៀតណាម​ម្នាក់ យក​សាំង​ចាក់​ដុត​ខ្លួន​និង​ម៉ូតូ ​

កំពង់ឆ្នាំង​: កាលពី​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៣ នៅក្នុង​ភូមិ​ទី​១ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង​។​ មានការ​ភ្ញាក់ផ្អើល​មួយ​បានកើត​ឡើង បន្ទាប់ពី​មាន​បុរស​ម្នាក់​បាន​យក​សាំង​ចាក់​ដុត​ខ្លួន និង​ម៉ូតូ នៅក្នុង​បន្ទប់​ផ្ទះជួល បណ្តាលអោយ​ឆេះ​សន្ធោសន្ធៅ ប៉ុន្តែ​សំណាងល្អ បាន​ប្រជាពលរដ្ឋ​ដែល​រស់​នៅក្បែរនោះ ជួយ​ពន្លត់​ទាន់​។
លោក ហ៊ុល វាសនា អធិការរង​នគរបាល​ក្រុង​កំពង់ឆ្នាំង បានអោយដឹងថា បុរស​ជា​អ្នកបង្ក​នោះ ឈ្មោះ គឹម ចំរើន អាយុ​ជាង​៤០​ឆ្នាំ ជា​ជនជាតិ​វៀតណាម បាន​ប្រពន្ធ​ខ្មែរ ស្នាក់នៅ​ផ្ទះជួល កន្លែងកើតហេតុ​ខាងលើ​។ ពីមុន​បុរស​នេះ ជា​មនុស្ស​ត្រឹមត្រូវ​ស្លូតបូត និង​មាន​មុខរបរ ជា​មេជាង​សំណង់​។ ប៉ុន្តែ​ដោយសារតែ​បុរស​នេះ ផឹកស្រា​ច្រើនពេក
បណ្តាលអោយ​វង្វេងស្មារតី ក្លាយទៅជា​មនុស្ស​ឡប់សតិ លែង​ដឹង​ខុសត្រូវ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya