ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» Breaking News, ព័ត៌មានជាតិ » ស្ត្រី​ពោះ​ធំ​ម្នាក់​ត្រូវ​ប្តី​​ចាក់​សាំង​ដុត​ទាំង​រស់ ​

ស្ត្រី​ពោះ​ធំ​ម្នាក់​ត្រូវ​ប្តី​​ចាក់​សាំង​ដុត​ទាំង​រស់ ​

ភ្នំពេញ​: កាលពី​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៣ នេះ​ថា ស្ត្រី​រងគ្រោះ​មានឈ្មោះ ពេជ្រ សុខ អាយុ​២៥ ឆ្នាំ ( ពោះធំ​គ្រប់​ខែ ) ចំណែក​ប្តី​ឃោរឃៅ​ឈ្នោះ ម៉ុ​ន ភារ​ម្យ អាយុ​២៧ ឆ្នាំ មុខរបរ​ជា​កម្មករ​សេរី ។​
ប្តី​កំណាច​ឃោរឃៅ​ម្នាក់ បាន​ខឹង​នឹង​ប្រពន្ធ​ទៅ​មើល​ទូរទស្សន៍ នៅផ្ទះ​ម្តាយក្មេក ត្រលប់​មកវិញ ក៏មាន​ការឈ្លោះប្រកែក​គ្នា ពេលនោះ​ប្តី​ទុរយស​បាន​យក​សាំង​ប្រហែល ៥ លី​ត​ទុក​នៅក្រៅ​ផ្ទះ មក​ស្រោច​លើ​ប្រពន្ធ​ហើយ​បាន​ដុត​ទាំង​រស់​តែម្តង​។
ស្រី រូប​នោះបាន​បញ្ជាក់ថា  នៅ​ចំពោះមុខ​ជនរងគ្រោះ កំពុងតែ​ខ្វះ​ថវិកា​ជួយសង្គ្រោះ​អាយុជីវិត សូម​ឲ្យ​សប្បុរសជន​គ្រប់​ស្រទាប់វណ្ណៈ មេត្តាជួយ​បរិច្ចាក​នូវ​ថវិកា ដើម្បី​ជួយ​ដល់​ជនរងគ្រោះ​កំពុងតែ​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​លោកសង្ឃ​។ ដែល​បច្ចុប្បន្ន​ត្រូវ​ប្រឈម​នឹង​ការវះកាត់​យក​ទារក ដែល​ស្លាប់​នៅក្នុង​ពោះ​ចេញ នឹងត្រូវ​ការ​នៅ​ថវិកា​សម្រាប់​ទិញ​ឈាម​ជួយ​នៅពេល​វះកាត់​។ គេ​នៅ​មិនទាន់​បានដឹង​ទេ​ថា វាសនា​ជនរងគ្រោះ​យ៉ាងណា​នោះទេ​នៅពេល​ដ៏​ខ្លី​ខាងមុខនេះ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya