កោះកុង ៖ កាលពីវេលា ម៉ោង១០ និង៥០នាទីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៣ ដែលស្ថ្ថិតនៅភូមិព្រែកស្មាច់ ឃុំកោះស្ដេច ស្រុកគីរី សាគរ ខេត្ដកោះកុង ។ គ្រោះថ្នាក់ចរាចរនេះ បណា្ដលមកពី ម៉ូតូ២គ្រឿង ម៉ាកវ៉េវដូចគ្នា បើកបរស្របទិស គ្នាពីមុខពីក្រោយ ដែលម៉ូតូនៅខាងមុខជិះគ្នា ៣នាក់ខាងក្រោយជិះគ្នា ២នាក់មីង និងក្មួយ តែក្មួយដែលជិះ
នៅពីក្រោយ បានរងរបួសធ្ងន់ពេក បណ្ដាលឱ្យស្លាប់នៅវេលាម៉ោង ១២ និង៥០នាទី ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០១៣ នៅក្នុងមន្ទីរពេទ្យបង្អែក ខេត្ដកោះកុង ដោយសាររងរបួសធ្ងន់ធ្ងរខ្លាំងពេក ហើយក្រុមគ្រូពេទ្យ មិនអាចជួយសង្គ្រោះបាន ។
ការសា្លប់របស់កុមារា ដែលមានអាយុ១២ឆ្នាំនេះ មានការចូលរួម ធ្វើកោសល្យវិច័យ ពិនិត្យទៅលើសព ដោយមានលោក មាស វឌ្ឍនា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ដកោះកុង លោក អុំ សោភ័ណ នាយ ផ្នែកការិយាល័យចរាចរជើងគោខេត្ត និងសមត្ថកិច្ចព្រហ្មទណ្ឌ នៃគនរបាលខេត្ដ និងលោកគ្រូពេទ្យផង ដែរ ។
លោកគ្រូពេទ្យបានបញ្ជាក់ថា ក្មេងប្រុសនេះស្លាប់ប៉ះពាល់ ផ្នែកខាងក្នុងខ្លាំងពេក ដែលពុំអាចជួយ សង្គ្រោះបាន ៕