ភ្នំពេញ ៖ ប្រជាពលរដ្ឋបានបញ្ចេញទស្សនៈថា លោក កឹម សុខា បើចូលខ្លួនទៅឆ្លើយបំភ្លឺនៅតុលាការក្នុងនាមជាសាក្សីទេនោះ ក៏អត់ជាបញ្ហាដែរ ប៉ុន្តែការមិនចូលខ្លួននេះបែរជាធ្វើបាបអ្នកពាក់ព័ន្ធក្នុងសំណុំរឿងនោះទៅវិញទេ ។ ប្រជាពលរដ្ឋបានបន្ថែមថា ប្រសិនបើលោក កឹមសុខា មិនចូលតុលាការរឿងបរិហារកេរ្តិ៍ កញ្ញា ធី សុវណ្ណថា ទើបជារឿងធំ ហើយពេលនោះ តុលាការអាចចេញដីកាបង្គាប់ឲ្យចូលខ្លួន ឬបង្គាប់ឲ្យចាប់ខ្លួន ព្រោះនេះជានីតិវិធីព្រហ្មទណ្ឌ ខណៈដែលជនជាប់សង្ស័យមិនបានចូលខ្លួនតាមដីកាកោះម្ដងជាពីរដង ។
អ្នកវិភាកតាមតុកាហ្វេបានលើកឡើងថា លោក កឹម សុខា ពិតជាកំសាកមិនហ៊ានទទួលខុសត្រូវ ឬមិនហ៊ានប្រឈមចំពោះមុខច្បាប់ ខណៈដែលច្បាប់នេះលោក កឹម សុខា ក៏បានចូលរួមអនុម័តកាលពីគាត់នៅធ្វើជាអនុប្រធានរដ្ឋសភាផងដែរ ។ លោក កឹម សុខា ជាតំណាងរាស្ត្រខេត្តកំពង់ចាម និងក៏ធ្លាប់ជាអនុប្រធានរដ្ឋសភាផងនោះ មិនគួរណាមិនគោរពច្បាប់ ដែលខ្លួនឯងធ្លាប់បានតាក់តែង និងអនុម័តនោះទេ ។ ដូច្នេះក្នុងរឿងលោក កឹម សុខា និយាយបរិហារកេរ្តិ៍ កញ្ញា ធី សុវណ្ណថា បើមិនចូលខ្លួនតាមការកំណត់ទេនោះ ប្រាកដជាថ្ងៃខាងមុខព្រះរាជអាជ្ញា នឹងចេញដីកាបង្គាប់ឲ្យចូលខ្លួន ឬឲ្យនាំខ្លួនមិនខានទេ ។
គេបានលើកឡើងទៀតថា បើខ្លួនគាត់(កឹម សុខា) មិនបានធ្វើអ្វីខុសទេ ចុះហេតុអ្វីមិនហ៊ានចូលខ្លួនទៅឆ្លើយតាមដីកាកោះ? ព្រោះបើគាត់ជាមាសទឹកដប់មិនគួរណាខ្លាចភ្លើងនោះទេ ហើយបើគាត់មិនហ៊ានចូលតុលាការ ពិតជាអ្នកនយោបាយកំសាកណាស់ ។ ថ្មីៗកន្លងមកនេះ រឿងដែលល្បីល្បាញជាងគេ គឺរឿងស្រីញីរបស់លោក កឹម សុខា ធ្វើឲ្យអ្នជួយគាំទ្រ ឬនៅជិតខ្លួនគាត់ជាប់គុកមិនតិចអ្នកទេ ។ ដូច្នេះលោក កឹម សុខា មិនសាកសមធ្វើជាអនុប្រធានគណបក្សសង្គ្រោះជាតិនោះឡើយ អ៊ីចឹងហើយបានជាកញ្ញា ធី សុវណ្ណថា ត្រៀមស្នាមមេដៃ១លាន៦សែននាក់ ដើម្បីទម្លាក់លោក កឹម សុខា ចេញពីគណបក្សនេះ៕ ដោយ ឧត្តម