កំពង់ធំ៖ បទល្មើសចិញ្ចឹមកូនត្រីឆ្តោ នៅក្នុងឃុំពាមបាង មិនចាំបាច់លបលួចចិញ្ចឹមទៀតទេ គឺបើកជាចំហ តែម្តងពីសំណាក់មន្ត្រីរជំនាញ និងលោកមេឃុំពាមបាង ខណៈពេលដែលគេឃើញមាន មន្ត្រីបរិស្ថាន ជលផល សហគមន៍ មេឃុំ ព្រមទាំងស្ថាប័នមួយចំនួនទៀត បោះទីតាំងនៅត្រៀបត្រា តែមិនបានអនុវត្តន៍តាម តួនាទី ក្នុងការទប់ស្កាត់ ហាមមិនឲ្យចិញ្ចឹមកូនត្រីឆ្តោនោះទេ បែរជាបង្កើតក្រុមប្រមូលលុយពីអ្នកចិញ្ចឹមកូន ត្រីឆ្តោ យកមកចាយវាយ ផឹកស៊ីស្រីញីអូនបង ដោយមិនខ្វល់ពីបទបញ្ជាររបស់រាជរដ្ឋាភិបាល តម្រូវឲ្យនាំ គ្នាទប់ស្កាត់ការលបលួចចិញ្ចឹមកូនត្រីឆ្តោ ព្រោះជាប្រភេទត្រីស៊ីសាច់ជាអាហារ។ ជាក់ស្តែងស្ថិតនៅក្នុងភូមិ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ព្រមទាំងនៅក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បែត្រីឆ្តោមិនតិចជាង ៣០០បែនោះទេ ដែលកំពុងតែធ្វើសកម្មភាព ដាក់ ស្បៃមុង ដាក់អ៊ុយ សាច់ក្រហម ឆ្នុក របាំងសាច់អួន ពេញត្រៀបត្រាស្ទើរតែពេញផ្ទៃទឹក ដើម្បីប្រមូលទាំង កូនត្រី មេត្រី រហូតដល់ជីតាត្រី ឲ្យជាប់ក្នុងឧបករណ៍ខុសច្បាប់ទាំងនេះ យកមកកិនឲ្យម៉ត់ជាចំណីកូនត្រីឆ្តោ។ សកម្មភាពទាំងនេះ មិនអាចលុបបំបាត់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់បានទេ ដោយសារតែ អ្នកចិញ្ចឹមកូនត្រីឆ្តោសុខចិត្តបង់លុយ ឲ្យសមត្ថកិច្ចគ្រប់ស្ថាប័ន ដើម្បីដាក់បទល្មើស ដែលពោរពេញទៅដោយឧបករណ៍ខុសច្បាប់ ដើម្បីយកត្រីមកធ្វើជាចំណីកូនត្រីឆ្តោរ ។
ពាក់ព័ន្ឋនឹងបញ្ហាការបណ្តែតបណ្តោយឲ្យមានការ ដាក់បទល្មើស ក៏ដូចជាចិញ្ចឹមកូនត្រីឆ្តោនេះ លោក យ៉ាន វិសាក់ នាយផ្នែករដ្ឋបាលជលផល ផាត់សណ្តាយបានឲ្យដឹងថា បញ្ហាបង្ក្រាបនេះសូមឲ្យរង់ចាំបន្តិច ដោយសារតែមាន មនុស្សមួយចំនួនបានឡើងទៅធ្វើមហាបាតុកម្ម ចាំឲ្យសភាពការស្ងប់បន្តិចនិងចាត់ចែង បង្ក្រាប ។ លោកបាន
បញ្ជាក់ថា ការចិញ្ចឹមកូនត្រីឆ្តោនេះ មិនមែនទើបតែចិញ្ចឹមនោះទេ គឺជាទំនៀមទំលាប់ ទាំងបំពានច្បាប់មកជាយូរហើយ ។
រីឯលោក ផាន់ ផាន មេឃុំ ពាមពាងអ្នកព័ត៌មានយើង មិនអាចសុំការបំភ្លឺបានទេ ដោយសារតែទូរស័ព្ទ៣លេខត្រូវបានបិទជាស្ថាពរ ទោះជាក្រុមកាងារ ឬចៅហ្វាយស្រុក ក៏ឈឺក្បាលមិនអាចទំនាក់ទំនងលោក មេឃុំបានដែរ ។
លោក ប៉ែន វណ្ណរិទ្ធ នាយខណ្ឌរដ្ឋបាលជលផល បានមានប្រសាសន៍ថា ពាក់ព័ន្ឋទៅនឹងការលបលួចចិញ្ចឹម កូនត្រីឆ្តោ លោកបានចាប់និងព្រមានជាច្រើនដង តែសកម្មភាពអ្នកចិញ្ចឹម នៅតែមិនមានការ ចូលរួមក្នុងការអនុវត្តន៍ច្បាប់នោះទេ ចំណែកការបង្ក្រាបនេះ លោករង់ចាំឆ្លងយោបល់ពីព្រះរាជអាជ្ញា ដើម្បី ចុះបង្ក្រាបក្នុងពេលឆាប់ខាងមុខនេះ
។ប្រជាពលរដ្ឋ បានរិះគន់ធ្ងន់ៗ ចំពោះអាជ្ញាធរមានសមត្ថកិច្ច និង លោក ហួន សុផល នាយសង្កាត់រដ្ឋបាលជលផល ពាមបាង ពិតជាអសមត្ថភាព ក្នុងការគ្រប់គ្រង់ ការពារទប់ស្កាត់ បានជាការចិញ្ចឹមកូនត្រីមាន ការកើនឡើងជាងមុនទ្វេរដង ទង្វើបែបនេះ សង្ស័យលោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ និង ណៅ ធួក ប្រធានរដ្ឋបាលជលផល
បានសើមមាត់សើមកខ្លះហើយមើលទៅ បានជាស្ងាត់ឈឹងគ្មានចំណាត់ការ ក់បទបញ្ជាបង្ក្រាប ៕ ដោយ ប៊ុន រដ្ឋា
» ព័ត៌មានជាតិ » បែត្រីឆ្តោស្ថិតក្នុងឃុំពាមបាង សមត្ថកិច្ចនិងមេឃុំឃុបឃិតបើកភ្លើងខៀវ