ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» Breaking News, ព័ត៌មានជាតិ » ព្រះមហាក្សត្រ​មិន​ពន្យារពេល​ប្រជុំ​សភា​ដំបូង​ថ្ងៃទី​២៣​កញ្ញា តាម​សំណើ​បក្សប្រឆាំង​ ​

ព្រះមហាក្សត្រ​មិន​ពន្យារពេល​ប្រជុំ​សភា​ដំបូង​ថ្ងៃទី​២៣​កញ្ញា តាម​សំណើ​បក្សប្រឆាំង​ ​

​ភ្នំពេញ​៖ ព្រះមហាក្សត្រ​សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី មិន​យល់ព្រម​តាម​សំណើ​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​សុំ ពន្យារពេល​ប្រជុំ​សភា​ដំបូង​នៅ​ថ្ងៃទី ២៣ កញ្ញា ខាងមុខ​ទេ​។ ការបដិសេធ​មិន​ព្រម​ពន្យារពេល​ប្រជុំ​នេះ​បាន​ធ្វើឡើង​តាមរយៈ ព្រះរាជសារ​កាលពី​ថ្ងៃ​ពុធ ទី​១៨ កញ្ញា​ផ្ញើជូន​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​។
​    ​សំណើ​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​សុំ​ឲ្យ​ព្រះមហាក្សត្រ ពន្យារពេល​ប្រជុំ​សភា​ដំបូង​នោះ​មិនបាន​សម្រេច​ទេ​។ តាមរយៈ​ព្រះរាជសារ​ចុះ​ថ្ងៃទី ១៨ កញ្ញា សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី បាន​បញ្ជាក់ថា ព្រះអង្គ​នឹង​យាង​ជា​ព្រះរាជអធិបតី​ក្នុង​ពិធី​បើក​សម័យប្រជុំ​សភា​ដំបូង នៅ​ថ្ងៃទី ២៣ កញ្ញា​ទៅតាម
​ការគ្រោងទុក​។​
​    ​កាលពី​ថ្ងៃទី​១៤ កញ្ញា ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី បានប្រគល់​លិខិត​កោះអញ្ជើញ​តំណាងរាស្ត្រ​ជាប់ឆ្នោត​ទាំង ១២៣ រូប​ឲ្យ​ទៅ​គណបក្ស​ទាំងពីរ​ក្នុងនោះ​មាន​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ៦៨ រូប និង​គណបក្ស​ស​សង្គ្រោះ​ជាតិ ៥៥ រូប​។ ព្រះអង្គ​បាន​អំពាវនាវ​ឲ្យ​តំណាងរាស្ត្រ​ជាប់ឆ្នោត​ទាំងអស់​ចូលរួម​ប្រជុំ សភា​ដំបូង​។​
ប៉ុន្តែ​ភ្លាមៗ​ក្រោយពី​ទទួលបាន​លិខិត​កោះអញ្ជើញ គណបក្ស​សង្គ្រោះ​ជាតិ​បាន​កោះប្រជុំ​អ្នកតំណាងរាស្ត្រ​ជាប់ឆ្នោត​របស់ខ្លួន និង​បានសម្រេច​ថា ពួកគេ​នឹងមិន​ចូលប្រជុំ​ឡើយ​ប្រសិនបើ​គ្មាន​ដំណោះស្រាយ​នៃ​ការបោះឆ្នោត​។ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ក៏បាន​ផ្ញើលិខិត​ថ្វាយ​ព្រះមហាក្សត្រ​ទៅវិញ​នៅ​ថ្ងៃ​ដដែល​ដោយ​សុំ​ឲ្យ​ព្រះអង្គ​ពន្យារពេល​ប្រជុំ​នេះ​សិន​។​
ព្រះអង្គ​នៅតែ​រក្សា​ជំហរ​គោរព​តាម​រដ្ឋធម្មនុញ្ញ​មាត្រា ៨២ ដែល​តម្រូវ​ឲ្យ​ព្រះមហាក្សត្រ​កោះប្រជុំ​សភា​ដំបូង​៦០​ថ្ងៃ​យ៉ាងយូរ​ក្រោយ ការបោះឆ្នោត​។​
​ព្រះរាជសារ ជាការ​ឆ្លើយតប​ទៅនឹង​លិខិត​របស់​អ្នកតំណាងរាស្ត្រ គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បានទូល​ថ្វាយ​ព្រះអង្គ​អំពី​បញ្ហា​ជុំវិញ​ភាពមិនប្រក្រតី​នៃ ការបោះឆ្នោត និង​បាន​សុំ​ឲ្យ​ព្រះអង្គ​ពន្យារពេល​ការកោះប្រជុំ​សភា​ដំបូង​។
ប៉ុន្តែ ដោយ​សម្អាង​លើ​មាត្រា ៨២ នៃ​រដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ​បាន​បញ្ជាក់ថា ព្រះអង្គ​នឹង​នៅតែ​រក្សា ការកោះប្រជុំ​ដំបូង ព្រមទាំង​ចូលរួម​ធ្វើជា​អធិបតី​នៃ​កិច្ចប្រជុំ​នេះ​ដដែល​។​
​    ​មាត្រា ៨២​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ​បាន​ចែងថា រដ្ឋសភា​បើក​កិច្ចប្រជុំ​ដំបូង ៦០​ថ្ងៃ​យ៉ាងយូរ​ក្រោយ​ការបោះឆ្នោត តាម​ការកោះប្រជុំ​របស់​ព្រះមហាក្សត្រ​។ ក្នុងន័យនេះ ព្រះអង្គ​ក៏បាន​ស្នើសុំ​ជាថ្មីទៀត​ឲ្យ​អ្នកតំណាងរាស្ត្រ​ជាប់ឆ្នោត​ទាំង អស់​ចូលរួម​ក្នុងសម័យ​ប្រជុំ​ដំបូង​នៃ​រដ្ឋសភា​ដើម្បី​បង្ហាញ​នូវ ការរួបរួម និង​ឯកភាព​ជាតិ​។​
​    ​អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា​បាន​ជូនដំណឹង​កាលពី​ថ្ងៃ​អង្គារ​ទី​១៧​កញ្ញា​ថា កិច្ចប្រជុំ​សភា​ដំបូង​នៅ​ថ្ងៃទី ២៣ កញ្ញា នឹងធ្វើ​ឡើង​ក្រោម​ព្រះរាជាធិបតីភាព​របស់​ព្រះមហាក្សត្រ និង​ត្រូវ​ផ្សាយ​បន្ត​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍ និង​វិទ្យុជាតិ​ផងដែរ​។​
​    ​ប្រជាពលរដ្ឋ​ភាគច្រើន បាន​សម្តែង​មតិ​ថា «​បើ​អ្នកនយោបាយ​ស្រឡាញ់​ជាតិ ស្រឡាញ់​ប្រជាជន​ត្រូវតែ​ចូលប្រជុំ​តាម​ការកោះប្រជុំ​របស់​ព្រះមហាក្សត្រ​»​។ ប៉ុន្តែ​បើ​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ពហិការ​ប្រជុំ​នោះ​មានន័យថា «​ជា​ជន​ក្រៅច្បាប់​» ព្រោះ​មិន​គោរព​ព្រះមហាក្សត្រ​ក៏ដូចជា​មិន​គោរព រដ្ឋ​ធម្ម​នុ​ញ្ញា​។ គេ​សង្ឃឹមថា  លោក សម រង្ស៊ី និង​លោក កឹម សុខា ប្រាកដជា​ប្រាប់​តំណាងរាស្ត្រ​របស់ខ្លួន​អោយ​គោរព​តាម​ព្រះមហាក្សត្រ​ជាក់​ជាមិនខាន​ទេ ប្រយោជន៍​រក​សេចក្តីសុខ​ជូន​ប្រជាជន និង​រក ការរួបរួម​ជាតិ​ក៏ដូចជា រក​ការឯកភាព​ជាតិ​សម្រាប់​ជាតិខ្មែរ​យើងទាំងអស់គ្នា​។​
​ប្រជារាស្ត្រ​របស់​ព្រះអង្គ បន្ទាប់ពី​បានឃើញ​ព្រះរាជសារ​នាំគ្នា​សាទរ​យ៉ាងខ្លាំងបំផុត​ដែល​ព្រះអង្គ​នៅតែ​រក្សា​ជំហរ​នៃ​ការបើក​កិច្ចប្រជុំសភា​ដំបូង​នោះ​៕

ដោយៈ ស្ងួន ពិមល់

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya