ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» Breaking News, ព័ត៌មានជាតិ » ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពីបទ​ល្បួង​នារី​ម្នាក់​យកទៅ​រំលោភ​បូក​ ​

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពីបទ​ល្បួង​នារី​ម្នាក់​យកទៅ​រំលោភ​បូក​ ​

ភ្នំពេញ​៖ នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ឃាត់ខ្លួន​បរុស​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​នារីរ​ង​គ្រោះ​ម្នាក់​ប្តឹង​ចោទប្រកាន់ថា បាន​ប្រើល្បិច​ហៅ​នាង​ទៅ​ផឹកស៊ី​នៅក្នុង​បន្ទប់​ជួល ពេល​នាង​ស្រវឹង ធ្វើ​សកម្មភាព​ចាប់រំលោភ ។
ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១៥​និង​៤៥​នាទី​ល្ងាច​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៣ ស្ថិតនៅក្នុង​បន្ទប់​ជួល ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
​នគរបាល​បាន​ឲ្យ​ដឹងថា នារី​រងគ្រោះ​មានឈ្មោះ អ​.​ស​.​ណ ភេទ​ស្រី អាយុ​១៩​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ឃុំ​ព្រះ​និ​ញ្វា​ន ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ រីឯ​ជនសង្ស័យ​វិញ មានឈ្មោះ អ៊ុយ ថុល ភេទ​ប្រុស​អាយុ​២៦​ឆ្នាំមាន​មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​បន្ទប់​ជួល ភូមិ សង្កាត់ កើតហេតុ​ខាងលើ (​រំលោភ​មិនបាន​សម្រេច​) និង​ទី​២​ឈ្មោះ អេស
ភេទ​ប្រុស អាយុ​ប្រហែលជា​២៦​ឆ្នាំ មានមុខ​រត់​ម៉ូតូឌុប ស្នាក់នៅ​មិន​ពិតប្រាកដ (​គេចខ្លួន​) ។​មុនពេល​កើតហេតុ ជនរងគ្រោះ​បានចេញ​មកពី​ស្រុក កណើត​មករក​ការងារ ធ្វើ​នៅ​ភ្នំពេញ គឺ​ការងារ​រោង ចក្រ ហើយ​បាន​ហៅ ម៉ូតូឌុប​ឲ្យ​ឌុប​នាង​ទៅ​ហ្វូ​តូ​ឯកសារ ដើម្បី​បំពេញ​សំណុំបែបបទ​ចូលធ្វើការ លុះ​ហ្វូ​តូ​រួច អ្នក​ម៉ូតូ ឌុប បាន​ហៅ​នាង​ឲ្យ​ទៅ​បន្ទប់​ជួល របស់​មិត្តភក្តិ​គេ​នៅ​កន្លែងកើតហេតុ នាង​ក៏​យល់ព្រម​លុះ​ពេល ជិះ​ចេញទៅ បាន
​បន្តិច​ស្រាប់ តែ​ឃើញ​មាន​ជនសង្ស័យ​ពីរ​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ម្នាក់ តាម​ក្រោយ​ដោយ ដៃ​កាន់​សាច់​ក្លែម និង​ស្រាថ្នាំ​ចំនួន​៣​ដប លុះ​ពេលទៅដល់ នាង​រួម​នឹង​ជនសង្ស័យ​ទាំងបី​នាក់ បាន​ឲ្យ​នាង​ផឹកស្រា​រហូតដល់​ស្រវឹង ហើយ​ជនសង្ស័យ​ឈ្មោះ អ៊ុយ ថុល ធ្វើ​សកម្មភាព រំលោភ​តែ​មិនបាន​សម្រេច ក្រោយមក​ជនសង្ស័យ​ឈ្មោះ អេស បានធ្វើ​សកម្មភាព​រំលោភ​រហូត​បានសម្រេច រីឯ ជនសង្ស័យ​ទី​១ មិន​អស់ចិត្ត​ក៏​ឌុប​នាង រងគ្រោះ ក្នុង​គោល បំណង​ទៅផ្ទះ​សំណាក់ ប៉ុន្តែ​ដោយ​នាង​មិន​ព្រម ទើប​ទម្លាក់ចោល នៅ​ម្តុំ​រង្វង់​មូល​ចោមចៅ ពេលនោះ​ប្រជា​ពល រដ្ឋ នៅក្បែរ​នោះបាន​សួរនាំ​នាង នាង​បាន​ប្រាប់​អំពី​បញ្ហា​ខាងលើ ទើប​ប្រជាពលរដ្ឋ នាំ​នាង​ទៅ​ដាក់ពាក្យ បណ្តឹង​នៅ​ប៉ុស្តិ៍​ចោមចៅ ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍ ពេល​នាង​ដាក់​ពាក្យបណ្តឹង រួច​នគរបាល​បាន​នាំ​នាង ចេញមក​ចង្អុលបង្ហាញ​ជា​ចៃ ដ​ន្យ​ស្រាប់ តែ​ជួប​ជនសង្ស័យ​ទី​១ មករក​ទិញ​សាច់​ក្លែម ក៏​ឃាត់ខ្លួន​តែម្តងទៅ ចំណែកឯ​បក្ខពួក​រប​ស់​គេ​បានគេច​ខ្លួន​អស់ ។​
​នគរបាល​បន្តថា បន្ទាប់ពី​ការសាកសួរ ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​នោះ ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​ចាប់​រំលោក​នាង​ពិតមែន ប៉ុន្តែ​គេ​រំលោភ​មិនបាន​សម្រេច​នោះទេ ហើយ​មិត្តភក្តិ​របស់គេ​ម្នា​ក់ទៀតចូល​រំលោភ​បន្ត​រហូត​បានសម្រេច​។​
​បច្ចុប្បន្ន​ជនសង្ស័យ​កំពុងតែ​ឃុំខ្លួន​នៅ​អធិការដ្ឋាន ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya