ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក​ស្មៀនឃុំ​សំបូរ អាង​អំណាច​ប្រាក់​និង​បងប្រុស​ជា​អនុប្រធាន​បក្ស លួច​ក្លែង​ឯកសារ​យកឈ្មោះ​អ្នក​ដ៏​ទៃ ទៅ​ឈរឈ្មោះ​តំណាងរាស្ដ្រ?​  ||     លោក ញឹ​ប ស្រ៊ន ពាក់ព័ន្ធ​នឹង​បទល្មើស​នេសាទ​នៅ​តាកែវ?​  ||     ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តកំពត មាន​ភាពមិនប្រក្រតី បក្ខពួកនិយម ?​  ||     រដ្ឋបាល​ស្រុក​កំពង់លែង មិន​ហ៊ាន​ចេញមុខ​ឆ្លើយបំភ្លឺ​ឲ្យ​មហាជន​បានដឹង​នោះទេ ជុំវិញ​ករណី​ដីព្រៃ​លិច​ទឹក​ដែលជា​ជំ​រកត្រី​ពង​កូន​ដែល​ទទួលរង​នូវ​ការបាត់បង់​ទាំងស្រុង​ពី​សំណាក់​អស់លោក​មន្ត្រី​គ្រាប់​ល្ពៅ​មួយចំនួន​ឈូសឆាយ​ទន្ទ្រាន​យក​ចែកគ្នា​ធ្វើជា​ដី​កម្មសិទ្ធិ​ស្របច្បាប់​តែ​សព្វថ្ងៃ​ដី​នោះ​លិច​ទឹក​អស់ហើយ​រំលឹក​ឡើងវិញ​  ||     លោក សយ សូ​ណា និង​លោក កែប កត់ បើក​អោយ មេ​ឈ្មួញ​ឈ្មោះ ហូ​វ ជី​វ៉ៃ ឈ្មោះ ស៊ី នឿន កែនពល​រដ្ឋ​កាប់​ឈើ​នៅ​ភូមិ​ភិ ស្រុក​អូរ​យ៉ា​ដាវ និង ស្រុក​អណ្តូង​មាស ទំលាក់​ទឹក​ឆ្លងទៅ​ស្រុក​យួន យ៉ាង​អនាធិបតេយ្យ?​  ||   

» ព័ត៌មានជាតិ, វិភាគ​នយោបាយ » សាលាឧទ្ធរណ៍​បដិសេធ​សំណើសុំ​នៅក្រៅ​ឃុំ​របស់ លោក អ៊ុំ សំអាន​

សាលាឧទ្ធរណ៍​បដិសេធ​សំណើសុំ​នៅក្រៅ​ឃុំ​របស់ លោក អ៊ុំ សំអាន​

​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៦​នេះ សាលាឧទ្ធរណ៍​បាន​បដិសេធ​លើ​សំណើសុំ​នៅក្រៅ​ឃុំ​របស់ លោក អ៊ុំ សំអាន សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ បន្ទាប់ពី​បាន​បើកសវនាការ​ជំនុំជម្រះ​មួយ​ព្រឹក​។​

 
​សវនាការ​នេះ​ដឹកនាំ​ដោយ លោក ភូ ពៅ ស៊ុន ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​, លោក សួស សំអាត និង ងួន អ៊ី​ម ជា​សមាជិក ព្រមទាំង លោក ង៉ែត សា​រ៉ា​ត ជា​តំណាង​មហាអយ្យការ​។ សាលាឧទ្ធរណ៍​បានសម្រេច​តម្កល់​តាម​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ចំពោះ​សំណុំរឿង​នៅក្រៅ​ឃុំ​នេះ​។​

 
​លោក អ៊ុំ សំអាន សមាជិក​របស់​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន នៅ​ខេត្តសៀមរាប កាលពី​យប់​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៦ បន្ទាប់ពី​លោក​ត្រឡប់​ពី​អាមេរិក មកដល់​ប្រទេស​កម្ពុជា​។ សមត្ថកិច្ច​បានបញ្ជាក់​ថា លោក អ៊ុំ សំអាន ត្រូវបាន​ចាប់ខ្លួន​ដោយសារតែ​ប្រព្រឹត្តិ​បទល្មើស​ជាក់ស្តែង នៅតាម​បណ្តាញ​សង្គម Facebook​។ លោក​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស កាលពី​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៦ ដោយ​ចោទប្រកាន់​ក្រោម​បទ​ចោទ​ញុះញង់ នាំ​ឲ្យ​មានការ​រើសអើង និង​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជាអាទិ៍ នៃ​ក្រមព្រហ្មទណ្ឌ ស្រប​ពេលដែល​រដ្ឋសភា​បាន​បោះឆ្នោត គាំទ្រ​ឱ្យ​តុលាការ និង​សមត្ថកិច្ច​អនុវត្ត​នីតិវិធី​បន្ត ចំពោះ​តំណាងរាស្ត្រ គណបក្សប្រឆាំង​រូបនេះ​។​

 
​ក្រោយ​មានការ​សម្រេច​ឃុំខ្លួន លោក អ៊ុំ សំអាន បានដាក់​ពាក្យ​ប្តឹង​ដើម្បី​ទាមទារ​នៅក្រៅ​ឃុំ ប៉ុន្តែ​ត្រូវ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក តុ​ប ឈុន​ហេង កាលពី​ល្ងាច​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៦ សម្រេច បដិសេធ បណ្តឹងសុំ​នៅក្រៅ​ឃុំ​នេះ​៕sdfs

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya