ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 នគរបាល​តូចតាច​ម្នាក់ រង​ការ​គំរាម ពី​មន្ត្រីនគរបាល​ថ្នាក់​ធំ ត្រៀម​ប្តឹង ទៅកាន់​អគ្គស្នងការ នគរបាលជាតិ?​  ||     ចាប់​អាតូច អា​ធំ​ទុក​បន្ត​ពូជ ហាសៗម្យ៉ាងដែរ នៅ​កំពង់ស្ពឺ​  ||     ឈ្មោះ ណុប ណាក់ (ណាក់​ក្បាល​ធំ)ឈ្មោះ ហូ​វ ជី​វៃ និង​ឈ្មោះ នី​កា​ចាញ អាង​អំណាច​មេ​ប៉េអឹម សម្រុក​ជញ្ជូន​ដឹកឈើ ចេញទៅ​វៀតណាម តាម​ច្រក​អូ​រយ៉ា​ដាវ គ្មាន​អ្នកណា​ហ៊ាន​ក្អក​  ||     ឯកឧត្តម វេង សាខុន ក្រសួងកសិកម្ម រុក្ខាប្រមាញនិងនេសាទ គួរ ចាត់វិធានការយ៉ាងណាទៅលើមន្រ្តីថ្នាក់ក្រោមឱវាទ ក្នុងខេត្តកំពង់ឆ្នាំង ដែលបើកដៃឲ្យបទល្មើសនេ សាទកើតមានក្នុងទ្រង់ទ្រាយធំទាំងរដូវបិទ ការនេសាទទាំងរដូវបើកការនេសាទ​  ||     ប្រធាន​សាខាគយ​ខេត្តកំពង់ឆ្នាំង លោក ហ៊ា​ល ទូច គ្រប់ទឹក?​  ||   

» Breaking News, ព័ត៌មានជាតិ, វិភាគ​នយោបាយ » គណបក្ស​សង្គ្រោះ​ជាតិដោះស្រាយ​មិន​យុត្តិធម៌​

គណបក្ស​សង្គ្រោះ​ជាតិដោះស្រាយ​មិន​យុត្តិធម៌​

​ភ្នំពេញ ៖ ក្រុមអ្នកវិភាគ​សភាព​ការណ៍​តាម​ទៀម​កាហ្វេ​បាននាំគ្នា​លើកឡើងថា គណបក្ស​សង្គ្រោះ​ជាតិដោះស្រាយ​បញ្ហា​ផ្ទៃក្នុង​មិន​យុត្តិធម៌ មិនមាន​តម្លាភាព អ្នកធំ​ធ្វើបាប​អ្នកតូច នេះ​មិនទាន់បាន​កាន់អំណាច​ដូច​គណបក្ស​ប្រជាជន​កម្ពុជា​ផង ។

 
​ភាពអយុត្តិធម៌​នៅក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​នេះ គឺ​កាលពី​ម្សិលមិញ​គណបក្ស​នេះ បានធ្វើ​លិខិត​បណ្ដេញ​ឈ្មោះ យ៉ុង ណុ​យ ហៅ Brady Young សកម្មជន​របស់ខ្លួន​នៅ​ទីក្រុង​ឡុង​ប៊ិច រដ្ឋ​កាលីហ្វ័រ​នីញ៉ា​ខាងត្បូង សហរដ្ឋអាមេរិក​ម្នាក់​ចោល ព្រោះតែ​បរិហារកេរ្តិ៍​លោក ហ៊ុន ម៉ា​ណែ​ត កូនប្រុស​ច្បង​សម្ដេច ហ៊ុន សែន ថា ជា​កូន​របស់​មេដឹកនាំ​វៀតណាម​ឈ្មោះ ឡេ ឌឹ​ក ថ ។ ប៉ុន្តែ​អ្វីដែល​គេ​ថា ដោះស្រាយ​មិន​យុត្តិធម៌​នោះ ព្រោះ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​មិន​ហ៊ាន​ធ្វើលិខិត​បណ្ដេញ​លោក កឹម សុខា ចេញពី​អនុប្រធាន​គណបក្ស​ពី​រឿង​បរិហារកេរ្តិ៍ កញ្ញា ធី សុវណ្ណ​ថា និង​រឿងស្រី​ញី​នោះទេ ។ ដូច្នេះហើយ​ទើប​អ្នកវិភាគ​តាម​តុ​កាហ្វេ​បាន​លើក​ជា​មតិ​ថា គណបក្ស​សង្គ្រោះ​ជាតិ​មិនទាន់បាន​កាន់អំណាច​ដឹកនាំ​ប្រទេស​ផង ធ្វើការ​អយុត្តិធម៌​បែបនេះ​ទៅហើយ គឺ​អ្នកធំ​ក្នុង​បក្ស​ធ្វើ​ខុស មិន​បណ្ដេញចេញ តែ​អ្នកតូច​ក្នុង​បក្ស​ធ្វើ​ខុស​ដូចគ្នា​បែរជា​ធ្វើលិខិត​បណ្ដេញចេញ ពិតជា​អយុត្តិធម៌​សម្រាប់​សកម្មជន​ឈ្មោះ យ៉ុង ណុ​យ ខ្លាំងណាស់ ។

 
​ទាក់ទិន​ទៅនឹង​ការ​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​របស់​ឈ្មោះ យ៉ុង ណុ​យ ដែល​អះអាងថា លោក ហ៊ុន ម៉ា​ណែ​ត ជា​កូន​មេដឹកនាំ​វៀតណាម​នោះ គឺ​សម្ដេច ហ៊ុន សែន មានប្រតិកម្ម​ខ្លាំងណាស់ ក្នុងនាម​ជា​ឪពុក​ម្នាក់​។ មិនតែប៉ុណ្ណោះ សម្ដេច​បាន​សង្កត់ធ្ងន់​ថា បើ​គ្មាន​ការបកស្រាយ និង​បំភ្លឺ​សមរម្យ​ណាមួយ​នោះទេ “​កុំ​សង្ឃឹម​ខ្ចីដៃ​ខ្ញុំ​ចុះហត្ថលេខា ដើម្បី​សុំ​ការលើកលែងទោស​ណាមួយ​ឲ្យ​សោះ​” ។ ការលើកឡើង​បែបនេះ គេ​អាច​ដឹងថា សម្ដេច​ចង់​សំដៅ​ដល់​លោក សម រង្ស៊ី ដែល​កំពុង​រត់គេចខ្លួន​ទៅ​ក្រៅប្រទេស​។

 
​អ្នកតាមដាន​សភាពការណ៍​តាម​តុ​កាហ្វេ​នៅតែ​លើកឡើងថា គណបក្ស​សង្គ្រោះ​ជាតិដោះស្រាយ​ផ្ទៃក្នុង​មិនមាន​យុត្តិធម៌ ពេល​សកម្មជន​របស់​ខ្លួន​ធ្វើ​សកម្មភាព​បានល្អ​នាំគ្នា​សរសើរ តែ​ពេល​សកម្មជន​របស់ខ្លួន​ដើរ​ផ្លូវខុស មិន​ជួយ​តម្រង់ទិស​ទេ បែរជា​បណ្ដេញចេញ រីឯ​លោក កឹម សុខា ធ្វើ​ខុស លោក សម រង្ស៊ី ជា​មេបក្ស​មិន​បណ្ដេញ​លោក កឹម សុខា ចេញ​ទេ នេះហើយ គេ​ថា អយុត្តិធម៌​សម្រាប់​អ្នកតូច​ក្នុង​បក្ស ហើយ​អ្នកធំ​រួចខ្លួន​រហូត​៕ ដោយ ឧ​ត្ត​ម​sdg

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya