កំពង់ធំ៖ បទល្មើសការដឹកជញ្ជូនឈើគ្រញូង កាន់តែមានភាពអានាធិបតេយ្យ និងធ្វើសកម្មភាពដូចហែរទៀនវស្សា សូម្បីតែ លោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ ក៏បានមានប្រសាសន៍ ក្នុងពិធីជួបសំណេះសំណាល នៅតំបន់សឹករងគឺលោកបានទទួលការពិតថា នៅក្នុងខេត្តកំពង់ធំ មានបទល្មើសដឹកឈើគ្រញូងដូចហែរកឋិន តែ
សមត្ថកិច្ចមិនអាចបង្ក្រាបបាន។
ឯកឧត្តម អ៊ុត សំអន បានលើកឡើងបែបនេះ គឺចង់បញ្ជាក់ពីការអសមត្ថភាព របស់ប្រធានគណៈបញ្ជាការ ឯកភាពខេត្តកំពង់ធំ ដឹកនាំការបង្ក្រាបបទល្មើសឈើគ្រញូង ដែលមិនខុសពីការ បង្កើតឲ្យបានត្រឹមតែ ល្អមើល ឬជាការគាងគោឲ្យចូលទ្រុងតែប៉ុណ្ណោះ។
ជាក់ស្តែង កាលពីថ្ងៃទី15ខែកញ្ញាឆ្នាំ2013នៅវេលាម៉ោ21,45នាទីកម្លាំងរដ្ឋបាលព្រៃឈើផ្នែកកំពង់ថ្មនឹងរដ្ឋបាលព្រៃឈើសង្កាត់បារាយណ៍ស្ទាក់ចាប់បានរថយន្តដឹកឈើលើសប៉េសេកំណត់មួយគ្រឿងមាកហ៊ីណូក្បាលពណ៍ត្រេអ៊ី ទ្រុងពណ៌ទឹកប៊ិច ពាក់ស្លាកលេខស្វាយរៀង3A1095ដឹកឈើចេញពីទឹកដីឃុំមានរិទ្ធ ស្រុកសណ្ដាន់ឆ្ពៅ
ទៅកាន់ទីក្រុងភ្នំពេញ ដែលកន្លងមកមិនដែលធ្វើការបង្កាបនោះទេ តែពេលនេះប្រហែលជាចចារគ្នាអត់ត្រូវ ទើបបែកការជាប់អន្ទាក់មេព្រៃ។តាមកាឲ្យដឹងពី លោកសុទ្ធ ម៉ារី នាយផ្នែកកំពង់ថ្មបានអោយដឹងថារថយន្តដែលដឹឈើលើសប៉េសេកំណត់គឺមានបួនគ្រឿងតែកំម្លាំងរបស់លោកចាប់បានមួយគ្រឿងនឹងខាងមេព្រៃស្គន់ចាប់បាន
មួយគ្រឿង រីឯពីរគ្រឿទៀតដឹងខ្លួនទំលាក់ឈើទុកវិញ។ លោកបានបន្តថាឈើនេះជាឈើរបស់ក្រុមហ៊ុនជាម៊ីមានពេជ្រ។ រថយន្តដែលឃាត់បានត្រូវបាននាំមករើឈើវាស់វែងនៅផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្មដើម្បីផាកពិន័យទៅតាមផ្លូវច្បាប់។
ដោយឡែក នៅថ្ងៃទី17ខែកញ្ញាឆ្នាំ2013កម្លាំងកងរាជអាវុធហត្ថស្រុកសន្ទុកស្ទាក់ចាប់បានរថយន្តនីសាន់ណាវារ៉ា ពណ៌សមួយគ្រឿង ដែលមានពាក់ស្លាកលេខខេមរៈភូមិន្ទ02-2-4183 ក្រោមការដឹកនាំបង្ក្រាបពីសំណាក់ លោកវរៈសេនីយ៍ត្រី ស្រី សំណាង មេបញ្ចាការកងរាជអាវុធហត្ថស្រុកសន្ទុក។ រថយន្តដឹកឈើគ្រញូង ត្រូវបាននាំយកមករក្សាទុកនៅទីបញ្ជាការកងរាជអាវុធហត្ថស្រុក ជាមួយនឹងតៃកុងឡានម្នាក់និងព្រូឡានម្នាក់។ ក្រោយមកស្រាប់តែ ជនល្មើសទាំងពីរនាក់ ប្រហែលជាចេះបំបាំងខ្លួន ទើបបាត់ស្រមោលឈឹង ដោយមិនដឹងមូលហេតុ ខណៈ ពេលដែលចាប់យកមកដាក់នៅក្នុងការិយាល័យហើយនោះ ក្រោយមកទើបប្រគល់ រថយន្តនឹងឈើគ្រញូង ឲ្យទៅ
សមត្ថកិច្ចជំនាញមេព្រៃ នៃរដ្ឋបាលព្រៃឈើកំពង់ថ្ម ។
ប្រភពពត៌មានបានឲ្យដឹងថា រថយន្តដឹកឈើគ្រញូង ត្រូវបានប្តូរផ្លូវ មកចាប់ផ្តើមចរាចរ បើកចេញពីខេត្តព្រះវិហារ ចូលតាមចំនុច សាលា វិស័យ ស្រុកប្រាសាទបល្ល័ង្គ ឆ្លងកាត់ស្រុកប្រាសាទសំបូរ ឃុំតាំងក្រសៅ ចេញមកដល់ផ្លូវជាតិ តាមឃុំតាំងក្រសាំង ឆ្ពោះទៅខេត្តកំពង់ចាម ដោយមិនឆ្លងកាត់ទីរួមខេត្តកំពង់ធំ តែទង្វើទាំងនេះសមត្ថកិច្ច
បានដឹងដំណឹងមុនពេលរថយន្តដឹកឈើគ្រញូងវិលកង់ តែការបង្ក្រាបឬមិនបង្ក្រាបនោះ ស្រេចតែ ប្រធានគណៈបញ្ចាការឯកភាព ដឹកនាំការបង្ក្រាបឈើគ្រញូង។ កន្លងមកមានការចាប់យ៉ាងគគ្រឹកគគ្រេង តែដល់បង្កើតក្រុមឆ្មាពិឃាត សភាពការបង្ក្រាបស្ងាត់ឈឹង៕ ប៊ុន រដ្ឋា
» Breaking News, ព័ត៌មានជាតិ » បទល្មើសព្រៃឈើកាន់តែច្រើនចាប់តាំងពីបង្កើនក្រុមឆ្មាពិឃាត