ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » ស្ត្រី​លោភលន់​ទាល់​តែ​ឃើញ​ក្តា​រមឈូស​​ទើប​ស្រក់​ទឹកភ្នែក​ ​

ស្ត្រី​លោភលន់​ទាល់​តែ​ឃើញ​ក្តា​រមឈូស​​ទើប​ស្រក់​ទឹកភ្នែក​ ​

កណ្ដាល​៖ ស្ត្រី​វ័យក្មេង​ម្នាក់​ដែល​បាន​រៀបការ​ជាមួយ​ជនជាតិ​ចិន ហើយ​ត្រូវ​ប្ដី​ធ្វើបាប បាន​វិលត្រឡប់​មកដល់​ស្រុកកំណើត​វិញ កាលពីពេល​ថ្មីៗ​កន្លងមក ដោយបាន​ធ្វើការ​អំពាវនាវ កុំ​ឲ្យ​ស្ត្រី​ខ្មែរ​លង់ខ្លួន​ជឿ​តាម​មេអណ្តើក ទៅ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន ។​
​ស្ត្រី​រងគ្រោះ​ឈ្មោះ កៀង ម៉ា​រ៉ា អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ពពាលខែ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ។ នាង​បាន​រៀបរាប់ថា ដោយ​ចង់​ឲ្យ​ក្រុមគ្រួសារ​មាន​ជីវភាព​ធូរធារ ក៏បាន​យល់ព្រម​តាម​ការ​លួងលោម​របស់​មេខ្យល់ ដែល​រស់នៅក្នុង​ឃុំ​ជាមួយគ្នា  រៀបការ​ក្លែងក្លាយ​ជាមួយ​បុរស​ជនជាតិ​ចិន​កាលពី​ថ្ងៃទី​១០ ខែមីនា ឆ្នាំ ២០១៣ ។ ប៉ុន្តែ​ពេល​ទៅ​រស់នៅ​ជាមួយ​ប្ដី​ឯ​ប្រទេស​ចិន ត្រូវបាន​ប្ដី​ធ្វើបាប​រហូត​ទ្រាំ​មិនបាន​ក៏​វិល​ត្រឡប់មក​ប្រទេស​កំណើត​វិញ ។​
​ស្ត្រី​រងគ្រោះ​រូបនេះ​បាន​បញ្ជាក់ថា មាន​ស្ត្រី​ដែល​រងគ្រោះ​ដូច​នាង​១០​នាក់​ទៀត ក៏បាន​វិល​ត្រឡប់មកផ្ទះ​វិញ​ដែរ  ។ បច្ចុប្បន្ន​ស្ត្រី​ជា​មេខ្យល់ ដែល​ធ្លាប់​បោកប្រាស់​រូបនាង​និង​ស្ត្រី​ដទៃទៀត កំពុងតែបន្ត​សកម្មភាព​បញ្ចុះបញ្ចូល​ទាក់ទាញ​ស្ត្រី​ខ្មែរ ឲ្យ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន និង​កូរ៉េ  ដោយ​ពុំមាន​មន្ត្រី​អាជ្ញាធរ​ណា​ជួប​ទប់ស្កាត់​ទេ ៕

ដោយ​៖ ដាំ ជា

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya