ប៉ោយប៉ែត ៖ បុរសម្នាក់បានយកខ្សែភ្លើងហែកជា២ បម្រុងច្នៃយកទៅឆក់ត្រីក្បែរផ្ទះ តែមិនទាន់បានឆក់យកត្រី មកធ្វើម្ហូបផងត្រូវចរន្ដអគ្គិសនីឆក់ស្លាប់ខ្លួនឯងមុនត្រី បង្កឱ្យមានការភ្ញាក់ផ្អើលដល់មនុស្សម្នាជាច្រើនមកចោមរោមតែម្ដង ។
ហេតុការណ៍ខាងលើ នេះបានកើតឡើង នៅខាងលិចវិទ្យាល័យប៉ោយប៉ែតកាលពី វេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៣ ស្ថិតនៅភូមិបាលិ លេយ្យ២ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្ដ បន្ទាយមានជ័យ ។
អ្នកភូមិបាលិលេ យ្យ២បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ភី ផាន់ណា អាយុ៣០ ឆ្នាំ ជាបុរសពោះម៉ាយ មានកូនស្រីម្នាក់ក្នុង បន្ទុក និងមានមុខរបរជាកម្មករនៅផ្សារ រុងក្លឿ ប្រទេសថៃ មានទីលំនៅភូមិ- សង្កាត់កើតហេតុខាងលើ ។
បុរសឈ្មោះ សេង ហ៊ុន អាយុ៦៥ឆ្នាំ ជត្រូវជាឪពុកបង្កើតជនរងគ្រោះបានប្រាប់ឱ្យ ដឹងថា បច្ចុប្បន្នគាត់ស្នាក់នៅផ្ទះដាច់ ដោយឡែកពីកូន ហើយនៅព្រឹកកើត ហេតុមានគេប្រាប់ថា ឃើញកូនប្រុស របស់គាត់ត្រូវចរន្ដអគ្គិសនីឆក់ហើយធ្លាក់ចូលទៅក្នុងទឹកក្បែរកាំជណ្ដើរផ្ទះ ។ ភ្លាម នោះរូបគាត់ស្រែកហៅកូនៗដែលនៅ ជាមួយទៅជួយ
ជនរងគ្រោះ តែពេលទៅដល់ក៏ឃើញកូនប្រុសត្រូវខ្សែភ្លើងរុំជាប់ នឹងខ្លួន និងកន្ទុយខ្សែភ្លើងម្ខាងទៀតដោត ជាប់នៅព្រីចរន្តភ្លើង ។
ឪពុកជនរងគ្រោះ បានបន្ដថា កន្លង មកអ្នកភូមិបានប្រាប់គាត់ពីសកម្មភាព ដែលកូនតែងតែដើររកត្រីយកមកធ្វើ ម្ហូបជារៀងរាល់ថ្ងៃនៅជុំវិញផ្ទះ ដោយ ប្រើឧបករណ៍ខ្សែភ្លើងដើម្បីឆក់យកត្រី ។ ក្រោយពីបានដឹងបែបនេះគាត់បានដាស់ តឿនកូនប្រុសមិនឱ្យប្រើវិធីរកត្រីដោយ ចរន្ដអគ្គិសនីនោះទេ ព្រោះថ្ងៃណាមួយនឹងមាន គ្រោះថ្នាក់ ម្យ៉ាងយើង
គ្មានជំនាញ និង ឯកទេសតចរន្ដអគ្គិសនី ។
ជុំវិញករណីនេះ ដែរអធិការក្រុង ប៉ោយប៉ែតលោក អ៊ុំ សុផល នៅព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៣ បានឱ្យដឹងថា ជនរងគ្រោះពិតជាស្លាប់ដោយសារចរន្ដ អគ្គិសនីឆក់ពិតមែន នេះបើតាមការ ពិនិត្យរបស់មន្ដ្រីជំនាញខាងកោសល្យវិច័យ។ លោកបានបញ្ជាក់ថា ករណីដូចគ្នានេះ ធ្លាប់កើតមានរួចហើយនាពេលកន្លងមក បណ្តាលឱ្យជនរងគ្រោះស្លាប់ចោលកូន និងទុកឲ្យកូនប្រុសស្រីកំព្រាគ្មានទីពឹងទៀត ផង ។ ក្នុងនាមលោកជាសមត្ថកិច្ចសូមអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់បញ្ឈប់ ការប្រើប្រាស់ចរន្ដអគ្គសនីដើម្បីឆក់ ត្រី ព្រោះវាមិនត្រឹមតែគ្រោះថ្នាក់ដល់ជីវិត ប៉ុណ្ណោះទេ តែក៏បានបំផ្លាញមច្ឆាធំតូច ទៀតផង ៕ ដោយ៖ សហការី
» ព័ត៌មានជាតិ » ច្នៃខ្សែភ្លើងឆក់ត្រីក្បែរផ្ទះ ឆក់ស្លាប់ខ្លួនឯង