តាកែវ ៖ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៣ វេលាម៉ោង៣និង៣០នាទីរសៀល នៅផ្ទះស្ដ្រីរងគ្រោះ ស្ថិតក្នុងភូមិ ស្វាយចាស់ ឃុំចារ ស្រុកព្រៃកប្បាស ខេត្ដតាកែវ ។
ស្ដ្រីឈ្មោះហែម សម្បត្ដិ អាយុ៥៣ឆ្នាំ ប្ដឹងជនសង្ស័យឈ្មោះវ៉ាន់ ទៀង អាយុ ៦៣ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា ដែល ក្នុងពាក្យបណ្ដឹងស្ដ្រីរងគ្រោះបានរៀបរាប់ ឱ្យដឹងថា មុនពេលកើតហេតុ បុរសខាង លើធ្លាប់ត្រូវបានប្ដីរបស់គាត់ជួលឱ្យមក ច្របាច់ដៃជើង ព្រោះមានជំងឺមិនអាច ដើររួច ។ កន្លងទៅការគួកច្របាច់ធ្វើ សរសៃ ជនសង្ស័យបានមកធ្វើជាញឹក ញាប់ដូចសព្វដង ។ ប៉ុន្ដែនៅថ្ងៃកើត ហេតុ ជនសង្ស័យបានមកដល់ផ្ទះ រួចក៏ បានសោយមុងចូល និងបានដោះអាវ ចេញ ស្រាប់តែច្របាច់សុដន់គាត់ខ្លាំងៗ ព្រមទាំងទាញសារុងស្រាតបោះចោល ក្រោមគ្រែ ពេលនោះប្ដីគាត់មកទាន់ក៏ ចាប់ទាញជនសង្ស័យចេញពីក្នុងមុង និងចងទុករួចប្ដឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនតែម្ដង ។
សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យ ជាមនុស្សមានសតិមិនល្អពិតមែន តែ ទោះជាយ៉ាងណា រូបគេបានប្រព្រឹត្ដផ្ទុយ ពីច្បាប់ និងមានបណ្ដឹងពីស្ដ្រីរងគ្រោះ សមត្ថកិច្ចត្រូវតែអនុវត្ដទៅតាមផ្លូវ ច្បាប់ ដើម្បីបញ្ជូនខ្លួន និងកសាងសំណុំ រឿងទៅសាលាដំបូងចាត់តាមនីតិវិធី ៕