ភ្នំពេញ៖ កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៣ ស្ថិតនៅភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្ត កណ្តាល ។
នាយនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំគគីរ លោក ព្រំ សំណាង បានឲ្យដឹងថា សពត្រូវបាន ប្រជាពលរដ្ឋ ដែលរាយមងតាមមាត់ទឹក បានប្រទះឃើញ ហើយក៏បានរាយការណ៍ ប្រាប់សមត្ថកិច្ច ។ លោកនាយនគរបាលប៉ុស្តិ៍ បន្តថាសព ជនរងគ្រោះ មិនទាន់ស្គាល់ អត្តសញ្ញាណ នៅឡើយទេ ។
ពាក់ព័ន្ឋករណីប្រទះឃើញ សពអណ្តែតទឹកនេះ ភូមិទួល ក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ កាលវេលាម៉ោង៦ ល្ងាច ម្សិលមិញនេះ លោក ប៉ា សំអិត អធិការនគរបាល ស្រុកកៀនស្វាយ បានបញ្ជាក់ថា តាមការធ្វើកោសល្យ វិច្ច័យ ពុំមានឃើញ ស្លាកស្នាមអ្វី ដែលអាចកំណត់ថា មានអំពើឃាតកម្មនោះឡើយ ៕