ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» Breaking News, ព័ត៌មានជាតិ » ឡាន​​បុក​ម៉ូតូ​បណ្តាល​​ឲ្យ​បុរស​២​នាក់​ស្លាប់​ ​

ឡាន​​បុក​ម៉ូតូ​បណ្តាល​​ឲ្យ​បុរស​២​នាក់​ស្លាប់​ ​

កណ្តាល ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី ទៀបភ្លឺ ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៣ ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​២៩-៣០ ស្ថិត​ក្នុងភូមិ​ត្រពាំង​រាំង ឃុំ​ព្រៃ​ពួច  ស្រុក​អង្គស្នួល ខេត្តកណ្តាល ។​
​បុរស​២​នាក់​បាន​ដួល​បោក​ក្បាល​ស្លាប់​ភ្លាមៗ​មួយ​រំពេច នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ខណៈដែល​ជនរងគ្រោះ​ទាំង​២​នាក់​ជិះ​ម៉ូតូឌុប​គ្នា ហើយ​ត្រូវបាន​រថយន្ត​ធុន​ធំ​ម៉ាក FUSO បើក​បុក​ចំ​ពីមុខ​ពេញ​មួយ​ទំហឹង គ្រា​ដែល​បើកបរ​ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា ។
​មន្ត្រីនគរបាល​ខាងលើ​បាន​បន្តថា ជនរងគ្រោះ​ដែល​ស្លាប់បាត់​បង់ជីវិត​នោះ​មានឈ្មោះ ទុំ សុខ​នៅ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1AU-1029  និង​អ្នករួមដំណើរ​ជាមួយ​ឈ្មោះ សាន់ តេ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ។ ជនរងគ្រោះ​ទាំង​២​នាក់​មាន​ទីលំនៅ​ភូមិ​ល្វា ឃុំ​អូរ ស្រុក​ភ្នំ​ស្រូ​ច ខេត្តកំពង់ស្ពឺ ។​
​សាក្សី​និយាយថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​មាន​រថយន្ត​ធុន​ធំ​មួយគ្រឿង​ម៉ាក​FUSO​បើក​យ៉ាង​លឿន​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុង ទិសដៅ​ពី​លិចទៅ​កើត​។ លុះ​បើក​មកដល់​ចំណុចកើតហេតុ ក៍បាន​ជ្រុល​ទៅបុក​ជាមួយ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ជិះ​គ្នា​២​នាក់​ចំ​ពី មុខ​ពេញ​មួយ​ទំហឹង បណ្តាល​ឲ្យ​ម៉ូតូ​ដួល​ទៅលើ​ផ្លូវជាតិ រីឯ​រថយន្ត​បាន​បន្ត​ទៅមុខ​បាន​បន្តិច​ក៍​ក្រឡាប់​ផ្ងា​ជើង​នៅលើ​ផ្លូវ ជាតិ​តែម្តង ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya